ពិតជាល្អខ្លាំងណាស់! ទិដ្ឋភាពទូទៅ​ នៃការចុះចែកម៉ាស់ (ការពារជំងឺរលាកសួតថ្មី​ កូរ៉ូណា​វីរុស) ជូនភ្ញៀវទេសចរណ៍ នៅមុខប្រសាទអង្គរវត្ត​ និងនៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាប

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុកផេក “សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា 柬埔寨華語導遊協會” បានបញ្ជាក់ប្រាប់ឲ្យដឹងថា សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា​ ចុះចែកម៉ាស់ (ការពារជំងឺរលាកសួតថ្មី​ កូរ៉ូណា​វីរុស) ជូនភ្ញៀវទេសចរណ៍ នៅមុខប្រសាទអង្គរវត្ត​ និងនៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាប។ ហ្វេសប៊ុកដដែលបញ្ជាក់បន្ថែមទៀតថា៖

“សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា​ សហការជាមួយមន្ទីរទេសចរណ៍ខេត្តសៀមរាប ចុះចែកម៉ាស់(ការពារជំងឺរលាកសួតថ្មី​ កូរ៉ូណា​វីរុស)ជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ​ នៅមុខប្រសាទអង្គរវត្ត​ និងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប រសៀលថ្ងៃទី២៦​ ខែមករា​ ឆ្នាំ២០២០”៕

Related posts

Leave a Comment