ក្តៅៗ !! នៅមុននេះបន្តិច គឺមាន ករណីធ្លាក់ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដោយស្ថិតនៅក្នុងប្រទេស

ព័ត៌មាន​បឋម​៖​ មន្ត្រីជាន់ខ្ពស់នៃប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា​ យន្តហោះមួយដឹក​អ្នក​ដំណើរ​ដែលដំណើរការដោយក្រុមហ៊ុន Ariana​ Airlines បានធ្លាក់នៅខេត្តហ្គាហ្សានី​ Ghazni​ ភាគខាងកើតរបស់ប្រទេសអាហ្វហ្គានីស្ថាន។ នេះ​បេីយោងតាម​ការ​ចុះ​ផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ​ នៅ​មុន​នេះ​បន្តិច​នាល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០​ នេះ។

អ្នកនាំពាក្យរបស់ការិយាល័យអភិបាលខេត្តក្នុងទីក្រុង ហ្គាហ្សានី​ Ghazni បាននិយាយថាយន្តហោះប៊ូអ៊ីងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Ariana​ Airlines នៃ​ប្រទេស​អាហ្វហ្គានីស្ថានបានធ្លាក់នៅតំបន់ Sado Khel នៃតំបន់ Deh Yak នៃខេត្ត Ghazni នៅវេលា​ម៉ោងប្រហែល ៥ និង ១០ នាទីរសៀល។

ចំពោះ​ចំនួនអ្នក ស្លា​ ប់ និង រង ​រ បួ ស​ នៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។ សារព័ត៌មាន Tolo បានរាយការណ៍ថា យន្ដហោះនេះបានធ្លាក់នៅក្នុងទឹកដីមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់។ ព័ត៌មាន​លម្អិត​បន្ថែម​ ក្រុម​ការងារ​ Khmer Osja យេីង​ខ្ញុំ​ នឹង​ជម្រាប​ជូន​ប្រិយមិត្ត​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ​។

Related posts

Leave a Comment