សូមកោតសរសើរ! ចាប់​ពី​ស្អែក​នេះ ថៅកែហាងពេជ្រ ប្រកាសចែក​ម៉ាស Free, សូមជួយស៊ែរផង…

ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាថៅកែហាងពេជ្រ ដែលមានចិត្តធម៌ម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ព្រោះតែទង្វើរដ៏ប្រពៃ ចេះជួយអ្នកទីទាល់ក្រ ជាបន្តបន្ទាប់របស់គាត់។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ បានប្រកាសនូវដំណឹងមួយថា៖ “ចាប់​ពី​ស្អែក​នេះ ខ្ញុំ​ចែក​ម៉ាស Free ឱ្យ​បង​ប្អូន អ្នក​ណា​នៅ​ជិត​ព្រែក​ព្នៅ មក​យក​នៅ​ហាង​ពេជ្រ​ខ្ញុំ​មក ហើយ​អ្នក​ជិះ​កាត់​ចាំ​ហៅ​ឱ្យ។ ខ្មែរ​ដូច​គ្នា ត្រូវ​ចេះ​ស្រលាញ់​គ្នា ការពារ​គ្នា កុំ​លក់​ឡើង​ថ្លៃ​អី ព្រោះ​បើ​ឆ្ល​ង​ទៅ មិន​មែន​តែ​គេ​ទេ វា​អាច​ប៉ះ​ពាល់​ទាំង​អស់​តែ​គ្នា។

ពិបាក​រក​ទិញ​ដែរ​ហ្នឹង ឱ្យ​គេ​រក​ទិញ​គ្រប់​កន្លែង​បាន​ខ្លះ ចែក​បង​ប្អូន ព្រោះ​កន្លែង​ខ្លះ​គេ​អត់​លក់​ឱ្យ​ច្រើន​ទេ ទុក​លក់​ពេល​ដាច់​ស្តុក​ទៅ វា​បាន​កាន់​តែ​ថ្លៃ។ ខ្ញុំ​ថា​យក​មក​ចែក​គេ​ទេ មាន​អ្នក​ខ្លះ​ឱ្យ១ប្រអប់ ២​ប្រអប់​អី​ចឹង​ទៅ។ ឥឡូវ​ប្រមូល​បាន​ខ្លះ ចែក​គ្នា​ប្រើ​ទៅ កុំ​ឱ្យ​ពិបាក​រក​ទិញ។

សុំ​ទៅ អ្នក​លក់​ឡើង​ថ្លៃ​នោះ កុំ​ឆ្លៀត​ឱកាស​រឿង​ចឹងៗ។ បើ​អ្នក​ណា​ចិត្ត​ល្អ​ទេ យក​មក​លក់​ឱ្យ ដាណា មក ទិញ​ចែក​គេ​ប្រើ បាន​កាន់​តែ​ច្រើន​កាន់​តែ​ល្អ។ គិត​ទៅ វីរុស​នេះ មិន​ទាន់​ដល់​ខ្មែរ​ទេ ហើយ​ក្រសួង​ក៏​ប្រឹង​ការពារ​គ្រប់​កន្លែង​ដែរ តែ​យើង​ជួយ​គ្នា​ការពារ​បន្ថែម​ទៅ​វា​ល្អ​ដែរ។”៕

Related posts

Leave a Comment