នៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុករបស់លោក ហ៊ុយ ប៊ុនឡេង បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “ភ្នំពេញ-ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីអំពាវនាវថ្មីមួយ ដោយសំណូមដល់អ្នកលក់ម៉ាស់ (mask) ទាំងអស់ សូមកុំតម្លើងថ្លៃម៉ាស់ ដើម្បីទុកលទ្ធភាពដល់ប្រជាពលរដ្ឋ អាចទិញយកទៅប្រើប្រាស់បាន ដើម្បីជាការចូលរួមទប់ស្កាត់ ការចម្លងនៃជំងឺរលាកសួតប្រភេទថ្មី។
ការអំពាវនាវរបស់ក្រសួងសុខាភិបាលបែបនេះ បន្ទាប់ពីមានការផ្ទុះឡើងជំងឺរលាកសួត ចម្លងដោយវីរុសកូរ៉ូណាថ្មី នៅប្រទេសចិន និងបានសាយភាយមកដល់ប្រទេសជិតខាងកម្ពុជា ដែលធ្វើឲ្យតម្រូវការ នៃការប្រើប្រាស់ម៉ាស់ មានការកើតឡើង៕”។
ក្នុងនោះ ផងដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រោយពីឃើញហ្វេសប៊ុកមួយឈ្មោះ Zey Heang បានបង្ហោះរូបភាព៣សន្លឹក និងភ្ជាប់សារដ៏មានន័យមួយថា៖ “ជប៉ុនអើយអ្នកល្អពេកហើយ ឧបត្ថម្ភម៉ាស់អោយចិន១លានម៉ាស់ តាមទីផ្សារលក់បញ្ចុះតម្លៃ ហើយសរសេរអក្សរ ស៊ូឡើងប្រទេសចិន ខេត្តអ៊ូហ៊ានស៊ូឡើងទៀត អ្នកជួយក្នុងគ្រាក្រទើបជាអ្នកមានទឹកចិត្តពិតប្រាកដ #lovejapan”៕