ប្រពៃណាស់ !! សកម្មភាព​ណែនាំ​អំពី​ការ​ពាក់​ម៉ាសសុវត្ថិភាព​ និង​លាង​ដៃ​មុនពេល​ចូល​រៀន​និង​ញុំា​អាហារ

វី រុ ស ផ្លូវដ ង្ហើមថ្មី កូ រ៉ូ ណា​ បាន​នឹង​កំពុង​ឆ្ល ង​ទៅកាន់មនុស្ស​ជាច្រើន​ពាន់​នាក់នៅតាម​បណ្តាល​ប្រទេស​មួយ​ចំនួន​ ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន​ ដែល​ វី រុ ស​ ថ្មី​មួយ​នេះ​ បា​ន​នឹង​កំពុង​តែ ប ង្ក​ ជាក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ពិភពលោក​ទាំងមូល​។ វូហាន គឺជាទីក្រុងធំមួយក្នុងខេត្ត ហ៊ូប៉ី ដែលមានប្រជាជនសរុបជាង ១០លាននាក់ឯណោះ ហើយអាជ្ញាធរបានចេញបម្រាមបិទទីក្រុង និងខេត្តនេះទាំងមូលហើយ ដោយមិនអាចមានការធ្វើដំណើរចេញចូលដោយសេរីទៀតឡើយ។

ដើម្បីទប់ស្កាត់ជំងឺឆ្ល ងដ៏កា ច សា ហា វ នេះ ក្រសួងសុខាភិបាលកម្ពុជា បានបំពាក់ម៉ាស៊ីនស្គែន (Scan) រកមេរោគ ប្រចាំការ ២៤ម៉ោង ដើម្បីស្កែនគ្រប់ភ្ញៀវទេសចរទាំងអស់ដែលចូលមកកម្ពុជា។ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ ជាពិសេសក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស និងក្នុងប្រទេសដែលកំពុងមានមេរោគ កូ រ៉ូ ណា ឆ្ល ង ។

ចំពោះ​អាការៈនៃ​រោគសញ្ញា​នេះគឺមាន ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។ បងប្អូនអាចប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុល ស ម្លា ប់ មេរោគអោយបានញឹកញាប់។ កុំនៅក្បែរអ្នកដែលមានអាការៈរោគខាងលើ និងកុំនៅជិតសត្វពាហានៈ ឬកសិដ្ឋានចិញ្ចឹមសត្វ។ ត្រូវញាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។ មកទល់ពេលនេះ វី រុ ស​កូ រ៉ូ ណា មិនទាន់ឆ្ល ងមកដល់ប្រទេសកម្ពុជាទេ។

ទន្ទឹម​នឹង​នេះ​ដែរ​ យេីង​សង្កេត​ឃើញ​ថា​ នៅតាម​បណ្តា​ផ្សារ​ទំនើប​ ក្រុម​ហ៊ុន​ និង​សាលារៀន​រៀន​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ បាននឹងកំពុង​ត្រៀម​ខ្លួន​ការពារ​ដោយបាននាំ​គ្នា​ពាក់​ម៉ាស​ដេីម្បី​បញ្ចៀស​នូវ​ជំងឺ​ឆ្ លង​ដ៏ កា ច សា ហា វ​ នេះ​ វី រុ ស ផ្លូវដ ង្ហើមថ្មី កូ រ៉ូ ណា។ ខាង​ក្រុម​នេះគឺជាសកម្មភាព​ណែនាំ​អំពី​ការ​ពាក់​ម៉ាស់​សុវត្ថិភាព​ និង​លាង​ដៃ​មុនពេល​ចូល​រៀន​និង​ញុំា​អាហារនៅ​វិទ្យាល័យ​មួយក្នុង​រាជធានីភ្នំពេញ​។

Related posts

Leave a Comment