ឧកញ៉ា ឡេង ណាវ៉ាត្រា៖ ថ្ងៃនេះខ្ញុំចេញពីពេទ្យហើយ បុរីឡេង ណាវ៉ាត្រា សូមចូលរួម ទិញម៉ាស់ចំនួន មួយមុឺនម៉ាស់ សូមបងប្អូនអាជីវករ កុំឡើងថ្លៃខ្លាំងពេកអី ដើម្បីចូលរួមចែករំលែក និងទប់ស្កាត់ជំងឺឆ្លង

នៅព្រឹកមិញនេះ ខាង​ ក្រសួងសុខាភិបាល​ សូមអំពាវនាវ​ អ្នកដែលលក់ម៉ាស់​ (mask) ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី​ (2019-nCoV) ដោយសុំកុំតម្លេីងថ្លៃ​ម៉ាស់​ ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋយេីងដែលមានតម្រូវការប្រេីម៉ាស់​ អាចទិញប្រេីបានផង​ ដេីម្បីជាកិច្ចចូលរួមការពារសុខភាពផ្ទាល់ខ្លួនលេីការចម្លងជំងឺនេះ​ និងជាបុណ្យកុសលសម្រាប់លោកអ្នកជាអ្នកលក់ម៉ាស់នេះផង។

ទន្ទឹមនឹងនោះ​ សូមបងប្អូនប្រជាពលរដ្ឋយល់ដឹងថា​ ប្រសិនបេីមិនមានម៉ាស់ទេនោះ​ ក៏អាចប្រេីកន្សែង​ ឫក្រដាសជូតមាត់​ សម្រាប់ទប់មាត់នៅពេលក្អកកណ្តាស់បាន​ ហេីយត្រូវលាងដៃភ្លាមក្រោយពេលក្អកកណ្តាស់ជាមួយសាប៊ូ និងទឹកស្អាត។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទិញម៉ាស់យ៉ាងច្រើន ដើម្បីចូលរួម ទប់ស្កាត់ជំងឺឆ្លង នេះ ព្រមទាំងបញ្ជាក់បន្ថែមថា៖ “ថ្ងៃនេះខ្ញុំចេញពីពេទ្យហើយ បុរីឡេង ណាវ៉ាត្រា សូមចូលរួម ទិញម៉ាស់ចំនួន 10.000 មួយមុឺនម៉ាស់ សូមបងប្អូនអាជីវករ កុំឡើងថ្លៃខ្លាំងពេកអី ដើម្បីចូលរួមចែករំលែកនិង ទប់ស្កាត់ជំងឺឆ្លង ហើយសូមអគុណបងប្អូនដែលបារម្មណ៍ និងជូនពរខ្ញុំ”៕

Related posts

Leave a Comment