សាច់សដូចពងមាន់បក ពេលនេះ DJ Soda លេងចុះស្ទូងស្រូវ ធ្វើឲ្យហ្វេនស្រឡាំងកាំង (មានវីដេអូ )

វៀតណាម៖ ប្រិយមិត្តប្រាកដជាស្គាស់ពីតារាស្រី ពូកែ Mix បទចម្រៀង និង ភ្លេងជាមិនខាន គឺ DJ Soda ដែលនាងពិតជាមានទេពកោសល្យខ្ពស់ មិនតែប៉ុណ្ណោះ នាងក៏មានសម្រស់ស្រស់ស្អាតថែមទៀតផង ។

យ៉ាងណាមិញ យើងដឹងហើយថា DJ Soda ជា DJ ស្រីម្នាក់ ដែលមានសម្រស់ស្រស់ស្អាត និង មានភាពស៊ិចស៊ីរាល់ពេលដែលនាង ចូលរួមការប្រគំតន្ត្រីផ្សេងៗ ។ ជាពិសេស DJ ស្រីរូបស្អាតម្នាក់នេះ មានភាពទាក់ទាញខ្លាំង ជាមួយ ការ Mix បទចម្រៀងយ៉ាងពីរោះ បូករួម និង ការស្លៀកពាក់បែបស៊ិចស៊ីទៀតនោះ ទើបនាងមានហ្វេនៗជាច្រើនដែល ចូលចិត្តនាង។

ប្រិយមិត្តធ្លាប់តែឃើញនាង ឡើងលើឆាកស្លៀកពាក់ស្អាតៗ បែបស៊ិចស៊ី ងាកមកមើលពីវីដេអូថ្មីរបស់នាងវិញ ពិតជានឹកស្មានមិនដល់ថានាងអាចចុះទៅ ស្ទូងស្រូវ ហើយអាចនិយាយបានថានាងអាចស្ទូងស្រូវបានយ៉ាងល្អ និង​ មានភាពរីករាយជាមួយបទពិសោធន៍ថ្មីរបស់នាង ហើយនាងមិនប្រកាន់ខ្លួនថា ជាតារាស្រីដែលមានឈ្មោះល្បីល្បាញសោះឡើយ៕

Related posts

Leave a Comment