ចូលរួមអបអរសាទរផង! ទើបតែការមិនទាន់បានប៉ុន្មានផង ពេលនេះ ម៉ូលីកា ក្លាយជាម្តាយគេហើយ

ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាចម្រៀងស្រី ម៉ូលីកា ដែលបានចូលរោងការជាមួយនឹង ស្វាមីរបស់នាង ដែលបានស្រលាញ់គ្នា យល់ចិត្តថ្លើមគ្នា អស់រយៈពេលជាច្រើនឆ្នាំ។ ជាពិសេស មង្គលការរបស់តារាស្រីរូបនេះ ក៏ត្រូវបានគេដឹងថា អ្នកនាង ជះលុយ១៥ម៉ឺនដុល្លារ ក្នុងថ្ងៃពិសេសរបស់នាង ដែលជាចំនួនដ៏ច្រើនបំផុត បើប្រៀបធៀបនឹង តារាស្រីៗ ដែលរៀបការកន្លងមក។

អ្វីដែលកាន់តែចាប់អារម្មណ៍ មិនទាន់បាន១អាទិត្យផង ពេលនេះ ម៉ូលីកា កំពុងតែពរពោះកូនដំបូង ដែលធ្វើឲ្យស្វាមីរបស់នាង ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ជាមួយនឹងការទទួលបានកូនយ៉ាងដូច្នេះ ជាពិសេស រូបនាង ក៏បានបង្ហាញនៅក្នុងថ្ងៃចូលឆ្នាំចិនផងដែរ ដែលជាសឲ្យឃើញថា កូនរបស់នាង នឹងនាំលាភជ័យឲ្យនាង។

យ៉ាងណាមិញ ហ្វេនជាច្រើននាក់ ក៏បានសម្តែងការត្រេកអរ ចំពោះម៉ូលីកា ដែលបានសមាជិកថ្មី ក្នុងឆ្នាំថ្មីបែបនេះ ហើយក៏ជាចំណងដៃ យ៉ាងពិសេសសម្រាប់នាង និងស្វាមីផងដែរ៕

Related posts

Leave a Comment