ល្អណាស់! អាជ្ញាធរនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងចែកម៉ាសចំនួន១លាន រយៈពេល១ខែ ចាប់ពីថ្ងៃស្អែកតទៅ

(ភ្នំពេញ)៖ អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ស្អែកនេះតទៅ នឹងចែកម៉ាសចំនួន ១លានម៉ាស ជូនមន្រ្តីនគរបាលច្រកទ្វារ និងភ្ញៀវជាតិ-អន្តរជាតិ ដើម្បីការពារការចម្លងមេរោគថ្មី ដែលបង្កឡើងពីកូរ៉ូណាវីរុស។ ពិធីចែកម៉ាសចំនួន១លាននេះ នឹងធ្វើឡើងក្រោមអធិបភាពឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្រ្តីក្រោមឱវាទទាំងអស់។

មន្រ្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះថា អំណោយម៉ាសទាំងអស់ បានមកពីជំនួយរបស់សប្បុរសជននានា។ ម៉ាសនេះនឹងចែកដល់អ្នករត់ម៉ូតូឌុប កម្មករ អាជីវករ ភ្ញៀវជាតិ អន្តរជាតិ ចេញចូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ព័ត៌មានបន្ថែមស្តីពីការចែកម៉ាស ជូនមន្រ្តីនគរបាលច្រកទ្វារ និងភ្ញៀវជាតិ-អន្តរជាតិចេញ-ចូល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សូមទាក់ទងតាមទូរស័ព្ទលេខ 012 339 931 / 097 590 9999៕ ផ្តល់សិទ្ធិដោយ៖ Freshnews

Related posts

Leave a Comment