ទិដ្ឋភាព​ក្នុង​ទីក្រុងវូហាន ប្រទេស​ចិន ដែល​ជា​តំបន់​ផ្តើម​លេចចេញ​នូវ​ វី រុ ស ផ្លូវដ ង្ហើមថ្មី​ កូ រ៉ូ ណា​ ប្រែក្លាយជាភាព​ស្ងាត់​ជ្រងំ​ ខណៈដែល​សំណង់អគារ​ បណ្តាក្រុមហ៊ុន​ ​តូប​ និងហាង​ទំនិញ​ទាំងអស់ត្រូវបាន​បិទទ្វារ​

វី រុ ស ផ្លូវ ដ ង្ហើម ប្រភេទថ្មី កូ រ៉ូ ណា​ បាន​នឹង​កំពុង​ឆ្ល ង​ទៅកាន់មនុស្ស​ជាច្រើន​ពាន់​នាក់នៅតាម​បណ្តាល​ប្រទេស​មួយ​ចំនួន​ ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន​ ដែល ​វី រុ ស ​ថ្មី​មួយ​នេះ​ បា​ន​នឹង​កំពុង​តែ ប ង្ក​ ជាក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ពិភពលោក​ទាំងមូល​។ វូហាន គឺជាទីក្រុងធំមួយក្នុងខេត្ត ហ៊ូប៉ី ដែលមានប្រជាជនសរុបជាង ១០លាននាក់ឯណោះ ហើយអាជ្ញាធរបានចេញបម្រាមបិទទីក្រុង និងខេត្តនេះទាំងមូលហើយ ដោយមិនអាចមានការធ្វើដំណើរចេញចូលដោយសេរីទៀតឡើយ។

សូមជម្រាបថា​ គិត​មកដល់​រសៀល​ថ្ងៃ​អាទិត្យ​ ទី​២៦​ ខែមករា​ នេះ មានមនុស្សចំនួន​៥៦នាក់ហេីយ​ ដែលបាន​ ស្លា​ ប់​ បា ត់​ ប ង់​ ជី វិត​ និងចំនួន​អ្នក ​ឆ្ល ង​ ទូទាំង​ប្រទេស​ចំនួន​ ២០៥៧​ ក រ ណី​​ ដែលរួមមានប្រទេស​ដូច​ជា​៖​ ចិន​ ហុងកុង​ ថៃ​ បារាំង​ ម៉ាឡេស៊ី​ សឹង្ហបុរី​ តៃវ៉ាន់​ ម៉ាកាវ​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ សហរដ្ឋអាមេរិក​ វៀតណាម​ អូស្ត្រាលី​ ណេប៉ាល់​។

ទន្ទឹម​នឹង​នេះ​ដែរ​ ក្រឡេក​ទៅ​មើល​ទិដ្ឋភាព​ក្នុង​ទីក្រុងវូហាន ប្រទេស​ចិន ដែល​ជា​តំបន់​ផ្តើម​លេចចេញ​នូវ ​វី រុ ស ​មួយ​នេះ បាន​នឹងកំពុងតែ​មាន​សភាព​ស្ងាត់​ជ្រងំ​តែម្តង​ ខណៈដែល​សំណង់អគារ​ បណ្តាក្រុមហ៊ុន​ ​តូប​ និងហាង​ទំនិញ​ទាំងអស់ត្រូវបាន​បិទទ្វារ​ ដេីម្បី​សម្ងំ​នៅ​ក្នុង​ផ្ទះ​ក្នុង​ការ​ការ​ពារ​ពី ​វី រុ ស​ ឆ្លង​ដ៏ កា ច ​សា ហា វ​ មួយ​នេះ​ និងរងចាំ​ការ​ជួយ​សង្គ្រោះ​ពី​អាជ្ញាធរ​ផងដែរ​។

ដើម្បីទប់ស្កាត់ជំងឺឆ្ល ងដ៏ កា ច សា ហា វ នេះ ក្រសួងសុខាភិបាលកម្ពុជា បានបំពាក់ម៉ាស៊ីនស្គែន (Scan) រកមេរោគ ប្រចាំការ ២៤ម៉ោង ដើម្បីស្កែនគ្រប់ភ្ញៀវទេសចរទាំងអស់ដែលចូលមកកម្ពុជា។ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ ជាពិសេសក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស និងក្នុងប្រទេសដែលកំពុងមានមេរោគ កូ រ៉ូ ណា ឆ្ល ង ។

ចំពោះ​អាការៈនៃ​រោគសញ្ញា​នេះគឺមាន ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។ បងប្អូនអាចប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុលសម្លាប់មេរោគអោយបានញឹកញាប់។ កុំនៅក្បែរអ្នកដែលមានអាការៈរោគខាងលើ និងកុំនៅជិតសត្វពាហានៈ ឬកសិដ្ឋានចិញ្ចឹមសត្វ។ ត្រូវញាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។ មកទល់ពេលនេះ វី រុ ស​កូ រ៉ូ ណា មិនទាន់ឆ្ល ងមកដល់ប្រទេសកម្ពុជាទេ។

Related posts

Leave a Comment