ដូចដែរប្រិយមិត្តនិងមហាជនបានដឹងរួចមកហេីយ អំពី វី រុ ស ផ្លូវដ ង្ហើមថ្មី កូ រ៉ូ ណា បាននឹងកំពុងឆ្លងទៅកាន់មនុស្សជាច្រើនពាន់នាក់នៅតាមបណ្តាលប្រទេសមួយចំនួន ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន ដែល វី រុ ស ថ្មីមួយនេះ បាន ប ង្ក ជាក្តីបារម្ភយ៉ាងខ្លាំងដល់ពិភពលោកទាំងមូលផងដែរ។
ក្នុងនោះដែរ បណ្តាប្រទេសផ្សេងៗនៅទូទាំងពិភពលោក បាននឹងកំពុងមានការតាមដានយ៉ាងយកចិត្តទុកដាក់ដេីម្បីទប់ស្កាត់ និងព្យាយាមធ្វើការត្រួតពិនិត្យឲ្យបានហ្មត់ចត់ ចំពោះអ្នកដំណើរនានានៅតាមព្រលានយន្តហោះ ជាពិសេសយន្តហោះដែលមានជើងហោះហើរពីចិន ដើម្បីស្វែងរកមើលអ្នកដែលគេ ស ង្ស័ យថា មានផ្ទុក វី រុ ស នេះ។
គូសបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមករា នេះ មានមនុស្សចំនួន៥៦នាក់ហេីយ ដែលបានស្លា ប់បាត់ ប ង់ ជី វិត និងចំនួនអ្នកឆ្ល ងទូទាំងប្រទេសចំនួន ២០០០ ក រ ណី ដែលរួមមានប្រទេសដូចជា៖ ចិន ហុងកុង ថៃ បារាំង ម៉ាឡេស៊ី សឹង្ហបុរី តៃវ៉ាន់ ម៉ាកាវ ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក វៀតណាម អូស្ត្រាលី ណេប៉ាល់។
យ៉ាងណាមិញ បន្ទាប់ពី វី រុ ស ថ្មីដ៏ កា ច សា ហា វ នេះកំពុងតែបន្តឆ្ល ងទៅប៉ែកអឺរ៉ុប និងតំបន់អាស៊ីរួចមក ស្រាប់តែនៅមុននេះបន្តិច តារាសម្ដែង អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គីម សីហា ក៏បានធ្វើការពាក់ម៉ាស់ផងដែរ ដេីម្បីការពារខ្លួនពីជំងឺឆ្លងដ៏កាចសា ហា វ វី រុ ស ផ្លូវដ ង្ហើមប្រភេទថ្មី កូ រ៉ូ ណា ដែលកំពុងយាយីមនុស្សទូទាំងពិភពលោកនោះ។