បន្ទាប់​ពី​ជំងឺ​ឆ្ល ង​ដ៏ កា ច សា ហា វ​ វី រុ ស ផ្លូវដ ង្ហើមថ្មី កូ រ៉ូ ណា​ កំពុង​តែ​បន្ត ​ឆ្ល ង ​ដល់​មនុស្ស​ទូទាំង​ពិភពលោក​ ស្រាប់តែ​សម្តេចតេជោ ហ៊ុនសែន បាន​មានប្រសាសន៍ថា

ដូច​ដែរ​ប្រិយមិត្ត​និង​មហាជន​បានដឹងរួចមកហេីយ​ អំពី ​វី រុ ស ផ្លូវ ដ ង្ហើមថ្មី កូ រ៉ូ ណា​ បាន​នឹង​កំពុង​ឆ្ល ង​ទៅកាន់មនុស្ស​ជាច្រើន​ពាន់​នាក់នៅតាម​បណ្តាល​ប្រទេស​មួយ​ចំនួន​ ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន​ ដែល ​វី រុ ស ​ថ្មី​មួយ​នេះ​ បា​ន ​ប ង្ក ​ជាក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ពិភពលោក​ទាំងមូលផងដែរ​។

យ៉ាង​ណាមិញ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​នៅ​មុន​នេះ​បន្តិច​ បាន​មាន​ប្រសាសន៍​ឲ្យដឹង​នៅ​ទំព័រ​ហ្វេសប៊ុក​ជាផ្លូវការ​ ដោយ​មាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ​៖«យើងចូលរួមទប់ស្កាត់ជំងឺផ្លូវ ដ ង្ហើម កូ រ៉ូ ណា ទន្ទឹមនឹងបងប្អូនជនរួមជាតិកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន សូមបងប្អូនចូលរួមទប់ស្កាត់ជំងឺឆ្ល ងតាមផ្លូវ ដ ង្ហើម ថ្មីដែលមានឈ្មោះថា កូ រ៉ូ ណា ដែលកំពុងរាតត្បាតនៅប្រទេសចិន ហើយពេលនេះបានមកដល់ប្រទេសមួយចំនួនដូចជា អាមេរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់, ជប៉ុន, សិង្ហបូរី, កូរ៉េខាងត្បូង, តៃវ៉ាន់, ថៃ, វៀតណាម និងម៉ាឡេហ្សី។

អាការៈរោគគឺមាន ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។ បងប្អូនអាចប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុល ស ម្លា ប់ មេរោគអោយបានញឹកញាប់។ កុំនៅក្បែរអ្នកដែលមានអាការៈរោគខាងលើ និងកុំនៅជិតសត្វពាហានៈ ឬកសិដ្ឋានចិញ្ចឹមសត្វ។ ត្រូវញាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។

មកទល់ពេលនេះ វី រុ ស ​កូ រ៉ូ ណា មិនទាន់ឆ្ល ងមកដល់ប្រទេសកម្ពុជាទេ។ ដើម្បីទប់ស្កាត់ជំងឺឆ្ល ងដ៏ កា ច សា ហា វ នេះ ក្រសួងសុខាភិបាលកម្ពុជាបានបំពាក់ម៉ាស៊ីនស្គែន រកមេរោគ ប្រចាំការ ២៤ម៉ោង ដើម្បីស្កែនគ្រប់ភ្ញៀវទេសចរទាំងអស់ដែលចូលមកកម្ពុជា។ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ ជាពិសេសក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស និងក្នុងប្រទេសដែលកំពុងមានមេរោគកូ រ៉ូ ណា ឆ្ល ង ។

ប្រសិនបើបងប្អូន ស ង្ស័ យ ថាមានឆ្លង វី រុ ស ផ្លូវដ ង្ហើម កូ រ៉ូ ណា នេះ សូមទាក់ទងមកគ្រូពេទ្យដែលនៅជិតកន្លែងជាបន្ទាន់ ឬមកកាន់មន្ទីរពេទ្យ ឬទូរស័ព្ទមកលេខ 115 ជាបន្ទាន់។ ទន្ទឹមនឹងនេះ សូមក្រសួង មន្ទីរ និងស្ថាប័ន ពាក់ព័ន្ឋត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ ហើយលេខទូរស័ព្វដែលបានដាក់អោយប្រើប្រាស់ជាសាធារណៈត្រូវមានអ្នកប្រចាំការទទួលពេលខលចូល៕

Related posts

Leave a Comment