កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពិតជាបានជ្រាបហើយ នូវ ភរិយា នាយ ចយ ទើបសម្រាលកូន មានសុខភាពល្អទាំងម្តាយ ហើយនិងកូន ជាពិសេសនោះ កូននាយ ចយ មានមុខមាត់គួរឲ្យស្រឡាញ់មែនទែន។
ក្នុងនោះ គេក៏បានឃើញហ្វេសប៊ុកមួយរបស់ ភរិយា នាយ ក្រឹម ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “ចូលរួមអបអរសាទរ នាយ ចយ បានឃេីញមុខកូនហេីយ កូនស្អាតណាស់ មុខអត់ដូចឪទេ ហេតុតែប្តីស្រលាញ់ប្រពន្ធខ្លាំង កាត់តាមម្តាយស្អាតណាស់”។
ចំណែកម្សិលមិញនេះ គេក៏បានឃើញនាយ ក្រឹម និងក្រុមគ្រួសារ បាននាំគ្នាទៅសួរសុខទុក្ខ ភរិយា នាយ ចយ ដែលទើបសម្រាលកូននេះ ដល់មន្ទីរពេទ្យ មើលទៅពិតជាមានភាពកក់ក្តៅខ្លាំងណាស់ ជាមួយស្នាមញញឹមស្រស់ស្រាយគ្រប់ៗគ្នា ហាក់បីដូចជាគ្រួសារតែមួយអញ្ចឹង។ ភរិយា នាយ ក្រឹម ក៏បានភ្ជាប់សារខ្លីមួយផងដែរថា “អូនលីណា&លីសា មកលេងកូនពូចយ ង៉ាៗតូច អូនថាង៉ាៗអៗ”៕