អ្នកម៉ាក់ ឪក សុគន្ធកញ្ញា ប្រកាសនិងឡើងឆាកច្រៀងវិញនៅខែក្រោយនេះហើយប្រសិនបើជា

ភ្នំពេញ ៖ ក្រោយពីផ្អាកការច្រៀងរយៈពេលជាច្រើនខែក្នុងកំឡុងពេលពរពោះ មានអ្នកគាំទ្រជាច្រើនរង់ចាំការត្រលប់មកច្រៀងជាថ្មីរបស់ ឱក សុគន្ធកញ្ញា។ ក្នុងនោះតារាចម្រៀងរូបនេះ បានបង្ហើបថានឹងឡើងច្រៀងនៅក្នុងខែកុម្ភៈនេះហើយ ប្រសិនបើមិនមានបញ្ហាអ្វីចំពោះសុខភាព។ក្រោយកូនរឹងដៃរឹងជើង ឱក សុគន្ធកញ្ញា ក៏ចាប់ផ្តើមបង្ហាញមុខនៅក្នុងកម្មវិធីនានារួមទាំងកម្មវិធី កម្សាន្តដែលមានដូចជាពិធីមង្គលការជាដើម។ អ្វីដែលចាប់អារម្មណ៍ក្រោយពីបាត់មុខពីឆាកតន្ត្រីអស់រយៈពេលជាច្រើនខែ ឱក សុគន្ធកញ្ញា បានសម្តែងការនឹករលឹកដល់អ្នកគាំទ្រជាពិសេសនាងបានប្រាប់ថា ប្រសិនបើសុខភាពល្អប្រសើរឡើងវិញ

នាងត្រៀមនឹងឡើងឆាកច្រៀងនៅបំណាច់ខែ កុម្ភៈ នេះទៀតផង។តែបើពិនិត្យឃើញថាសុខភាពនៅពុំទាន់រឹងមាំល្អ នាងនឹងពន្យាពេលឡើងឆាករហូតដល់ខែ មីនា។ ទោះជាយ៉ាងណាក្តី ឱក សុគន្ធកញ្ញា សង្ឃឹមថាសុខភាពនាងនឹងល្អប្រសើរឡើងវិញ ដើម្បីវិលត្រឡប់មកជួប អ្នកគាំទ្រខ្លួនឡើងវិញ ។ជាមួយនឹងការត្រៀមខ្លួនត្រឡប់មកវិញនេះ ឱក សុគន្ធកញ្ញា ទទួលបានការងារថ្មីៗជាបន្តបន្ទាប់ ។

មិនតែប៉ុណ្ណោះនាងក៏ត្រៀមបទចម្រៀងថ្មីៗ និងពីរោះៗសម្រាប់អ្នកគាំទ្រផងដែរ។ មានការសរសើរថា ក្រោយរៀបការ និង មានកូន ឱក សុគន្ធកញ្ញា កាន់តែទទួលបានការគាំទ្រពីសំណាក់មហាជនទ្វេដង ហើយជារឿយៗតារាចម្រៀងរូបនេះតែងបង្ហាញរូបភាពដ៏សែនមានសុភមង្គលនៅក្នុងជីវិតឯកជន បង្ហាញដល់មហាជនទៀតផង៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment