អីយ៉ា! យូរៗប៉ះគ្នាម្តងមាស សុខសោភា និង សុគន្ធ និសាកូរពេញហាងតែម្តង

ផ្ទុះភាពភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រជាខ្លាំង ក្រោយពីបានឃើញកំពូលតារាចម្រៀងបង្ហាញវត្តមានថតសម្អាតការក្នុងពេលតែមួយបែបនេះ។ ជាក់ស្ដែងតាមរយៈវីដេអូហ្វេសប៊ុកពីផេក ប្រណិតនារី កាត់ដេរ បានបង្ហាញនូវសកម្មភាពកំពូលតារាចម្រៀង២ដូងថតម៉ូតសម្អាងការ ដោយបានសរសេររៀបរាប់ថា៖ “សកម្មភាពថតម៉ូតថ្ងៃនេះ យូរៗប៉ះគ្នាម្តង កូរពេញហាង” ជាពិសេស មាស សុខសោភា និង សុគន្ធ និសា កំពុងតែបង្ហាញនូវភាពស្និទ្ធស្នាល ពោរពេញដោយបរិយាកាសរីករាយ។

ដោយតារាទាំង២ដូងនេះ សុទ្ធតែគ្រងឈុតបែបប្រពៃណី បង្អួតសម្រស់ដាក់គ្នា ធ្វើឲ្យហ្វេនមើលហើយជ្រួលជ្រើមមិនតិចទេ តែនេះក៏មិនមែនជាលើកដំបូងដែរ ដែលកំពូលតារាចាស់វស្សាទាំងនេះបានធ្វើការរួមគ្នា។ តោះៗ កុំឲ្យខាតពេលយូរ ទស្សនារូបភាព និងវីដេអូខាងក្រោម៖

Related posts

Leave a Comment