សូម្បីតែ យ៉ាយ៉ា តារាសម្ដែងល្បីនៅអាសុីក៏ពាក់ម៉ាស់ពេលចេញក្រៅដែរព្រោះខ្លាចឆ្លងវីរុសផ្លូវដង្ហើមពីចិន

ថៃ ៖​ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា មេរោគដ៏កាចសាហាវដែលកើតមកពីប្រទេសចិន វីរុសផ្លូវដង្ហើម Corona កំពុងតែវាយប្រហារ ធ្វើឲ្យមានការឆ្លងមេរោគ និងអ្នកស្លាប់បានកើតឡើងជាច្រើននៅក្នុងពេលនេះ រហូតមនុស្សមួយចំនួន នៅបណ្តាប្រទេសជិតខាងក៏បានឆ្លងខ្លះដែរ។ដោយសារតែ ខ្លាចមានការឆ្លងកាន់តែច្រើនឡើង ដូច្នោះក៏មានការប្រកាស និងវិធីការពារខ្លួនមួយចំនួនដល់ប្រទេសជិតខាងទាំងអស់ ជាពិសេសនៅព្រំព្រទល់ ឬព្រលានយន្តហោះនានា ឲ្យពាក់ម៉ាស ឬស្លៀកពាក់ខោអាវវែងៗ ដើម្បីជាការការពារកុំឲ្យមានបញ្ហា។ជាក់ស្តែង កាលពីពេលថ្មីៗនេះ

ក៏មានការលេចឡើងនូវរូបភាពប៉ុន្មានសន្លឹក របស់តារាស្រីថៃ Yaya ដែលកំពុងត្រៀមធ្វើដំណើរទៅកាន់ទីរួមខេត្តឧប៊ុន ជាខេត្តដែលនៅជាប់ព្រំប្រទល់នឹងប្រទេសកម្ពុជា។ដោយក្នុងនោះឃើញថា តារាស្រីរូបនេះ បានធ្វើការពាក់ម៉ាស់យ៉ាងជិត ដើម្បីការពារខ្លួន ខណៈពេលដែលពេលនេះជំងឺកំពុងតែរាលត្បាត ដល់ប្រទេសថៃ មិនត្រឹមតែប៉ុណ្ណោះ ហ្វេនជាច្រើនពិតជាពេញចិត្តខ្លាំង​ដែលនាងបានធ្វើការការពារខ្លួន យ៉ាងល្អបែបនេះ ដើម្បីចៀសវាងជំងឺអាក្រក់នេះផងដែរ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment