រូបភាព២សន្លឹកក្រោយបានឃើញហើយធ្វើឲ្យហ្វេនជាច្រើនមានការរំជួលចិត្តយ៉ាងខ្លាំង ដោយនោះគឺជានាងតូច Mali កំពុងគេងលង់លក់ដោយដណ្ដប់ភួយមានរូបលោកប៉ាជាទីស្រលាញ់ស្មើជីវិតរបស់នាងគឺលោក Por Thridsadee Sahawong។
ភ្ជាប់ជាមួយនឹងរូបថតដែលបានបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ អ្នកនាង Bow Wanda ម្ដាយរបស់ Mali បានសរសេរឃ្លាភ្ជាប់ថា «Good Night DaD»។ គ្រាន់តែបានឃើញរូបភាពក៏ដូចជាពាក្យពេចន៍ដែលអ្នកម្ដាយរូបនេះបង្ហោះ បានធ្វើឲ្យអ្នកគាំទ្រកាន់តែដឹងថាទោះបីជាពេលនេះ Mali នៅតូចមិនទាន់ដឹងរាក់ជ្រៅពិតមែន ប៉ុន្តែក្មេងស្រីរូបនេះនៅតែដិតដាមមិនដែលភ្លេចប៉ាឡើយ។
ជាក់ស្ដែងដូចរូបភាព២សន្លឹកនេះអញ្ចឹង នាងបានធ្វើខ្នើយភួយមានរូបលោកប៉ាយកមកដណ្ដប់រាល់យប់ បែបនេះប្រៀបដូចនាងមានប៉ានៅក្បែរ រហូតជាកម្លាំងចិត្តដល់កាត់បន្ថយការនឹក។ សូមបញ្ជាក់ថាប៉ារបស់ Mali លោក Por បានទទួលមរណភាពកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៦ ដោយសារជំងឺគ្រុនឈាមកម្រិតធ្ងន់រយៈពេលពីរខែ បើគិតដល់ពេលនេះមានរយៈពេល៤ឆ្នាំមកហើយ។