អ្នកម្តាយយំឡេីងខ្សោះខ្លួនអស់ហេីយ កូនខ្មែរយើងដែលទៅស្នាក់នៅរៀនសូត្រនៅប្រទេសចិន កំពុងតែជាប់គាំ ង​ មកស្រុកខ្មែរវិញក៏មិនបាន​ ជាពិសេសជិតដាច់ស្បៀងទៀត ខណៈពេលដែល​វី រុ ស ផ្លូវ ដ ង្ហើម ថ្មីកំពុងតែផ្ទុះខ្លាំងនៅទីនោះ

គូសបញ្ជាក់​ថា​ គិតត្រឹមយប់ថ្ងៃ​សៅរ៍​ ទី​២៥​ ខែ​មករា​ នេះ​ មានមនុស្សចំនួន​៤១នាក់ហេីយ​ ដែលបាន​ ស្លា​ ប់​ បាត់ ​ប ង់​ ជី វិត​ និងចំនួន​អ្នក​ឆ្ល ង​ទូទាំង​ប្រទេស​ចំនួន​ ១៤០០ ក រ ណី​​ ដែលរួមមានប្រទេស​ដូច​ជា​៖​ ចិន​ ហុងកុង​ ថៃ​ បារាំង​ ម៉ាឡេស៊ី​ សឹង្ហបុរី​ តៃវ៉ាន់​ ម៉ាកាវ​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ សហរដ្ឋអាមេរិក​ វៀតណាម​ អូស្ត្រាលី​ ណេប៉ាល់​។

យ៉ាង​ណាមិញ​ ស្រ្តី​ម្នាក់​ដែលមាន​គណនី​ហ្វេសបុក​ឈ្មោះ​ Oeun Leakhena បានបង្ហាញ​ពី​ក្តី​​ព្រួយ​បារម្ភ​ជាខ្លាំង​ដែលប្អូនប្រុសរបស់ខ្លួនកំពុង​តែ​រៀន​សូត្រ​នៅតែនោះ​ ខណៈដែល​ចំនួនអ្នកឆ្ល ង វី រុ ស ផ្លូវដ ង្ហើមថ្មី កូ រ៉ូ ណា ដែលមានប្រភពដើមពីទីក្រុងវូហាន ភាគកណ្តាលប្រទេសចិននោះ បានកើនឡើងដល់ ១៣៦៧ ក រ ណី​ និងមាន​អ្នក​ស្លាប់​ដល់ទៅ​៤១នាក់​នោះ។ ក្នុង​នោះ​ដែរ​ ម្ចាស់​គណនី​រូបនេះបាន​មាន​ការ​រៀប​រាប់​ឲ្យ​ដឹង​ថា៖

«ខណ:ពេលដែល ​វី រុ ស កំពុងផ្ទុះនៅស្រុកចិន​ ប្អូនប្រុសដែលទៅស្នាក់នៅរៀនសូត្រនៅទីនោះ​ កំពុងតែជាប់គាំ ង​ មកស្រុកខ្មែរវិញក៏មិនបាន​ ជាពិសេសជិតដាច់ស្បៀងទៀត​ ព្រោះថាបណ្តាផ្សារនានាត្រូវបិទដំណេីរការទាំងអស់​។ សូមប្រមុខថ្នាក់ដឹកនាំជួយរកដំណោះស្រាយដល់ប្អូនប្រុស​ ​ចាន់ថន​ រស្មី​ Chanthorn Raksmey ក៏ដូចជានិស្សិតផ្សេងៗទៀតផងដែរ​ អ្នកម្តាយយំឡេីងខ្សោះខ្លួនអស់ហេីយ»។

យ៉ាង​ណាមិញ​ បណ្តាប្រទេសផ្សេងៗនៅ​ទូទាំង​ពិភពលោក​ បាននឹងកំពុងមានការ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដេីម្បី​ទប់ស្កាត់​ និងព្យាយាមធ្វើការត្រួតពិនិត្យឲ្យបាន​ហ្មត់ចត់​ ចំពោះ​អ្នកដំណើរនានានៅតាមព្រលានយន្តហោះ​ ជាពិសេសយន្តហោះដែលមានជើងហោះហើរពីចិន ដើម្បីស្វែងរកមើលអ្នកដែលគេ ស ង្ស័ យ ថា មានផ្ទុក វី រុ ស នេះ។

Related posts

Leave a Comment