កំពង់សោមពីមុន បានត្រឡប់មកវិញហើយ ពិតជាច្រើនមែន! ថ្ងៃទី១ ចូលឆ្នាំចិន មានភ្ញៀវទេសចរ មកលេងខេត្តព្រះសីហនុ រហូតដល់ទៅ…

នៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២០ ចំថ្ងៃបុណ្យចូលឆ្នាំ ថ្ងៃទី១ គេប្រទះឃើញក្នុងហ្វេសប៊ុកផ្លូវការ “ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia” បានប្រាប់នូវដំណឹងល្អមួយ ដែលប្រជាពលរដ្ឋខ្មែរភាគច្រើន ពិតជាចង់ដឹង នូវចំនួនភ្ញៀវទេសចរ ដែលទៅលេង ខេត្តព្រះសីហនុ។ ហ្វេសប៊ុកខាងលើបានបញ្ជាក់ប្រាប់ថា៖ “ថ្ងៃទី១ នៃបុណ្យចូលឆ្នាំប្រពៃណីចិន ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជិត៣ម៉ឺននាក់ កើនជិត៨ភាគរយ

(ព្រះសីហនុ)៖ ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម-កូរ៉េ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ ខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍មួយដ៏មានសក្ដានុពលរបស់កម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ២៨,០៣៤នាក់ កើនឡើង៧.៧៩ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានត្រឹម២៦,០០៦នាក់។

របាយការណ៍ដែលបានផ្ញើជូនអភិបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ទៀតថា ចំនួនភ្ញៀវទេសចរខាងលើនេះ មានភ្ញៀវជាតិប្រមាណនាក់ ២២,២៣៣នាក់ កើនឡើង៨.៥២% (ឆ្នាំ២០១៩ មាន២០,៤៨៦នាក់) និងភ្ញៀវអន្តរជាតិប្រមាណនាក់ ៥,៨០១នាក់ កើនឡើង៥.០៩% (ឆ្នាំ២០១៩ មាន៥,៥២០នាក់)។

ក្នុងចំណោមនោះ ទេសចរតាមបណ្តាកោះនានាសរុបប្រមាណ ៣,៧៩៨នាក់ ថយចុះ៥.៣១% (ឆ្នាំ២០១៩ មាន៤,០១១នាក់) រួមមាន ភ្ញៀវជាតិប្រមាណ ២,០៤២នាក់ កើនឡើង៣៩.៩៥% (ឆ្នាំ២០១៩ មាន១,៨៣៩នាក់) និងអន្តរជាតិប្រមាណ ១,៧៥៦នាក់ ថយចុះ៣១.១៩% (ឆ្នាំ២០១៩ មាន២,៥៥២នាក់)។

ជាមួយគ្នានេះដែរ ក៏មាននាវាទេសចរណ៍ចូលសំចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ មួយនាវា មានភ្ញៀវសរុប១,៥៩៨នាក់, ស្រី៨៩៩នាក់, នាវិក៧៧៩នាក់ និងស្រី១៥៣នាក់។ ដោយឡែក សម្រាប់បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់វិញ ត្រូវបានធានាយ៉ាងល្អប្រសើរ គ្មានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ ពោលភ្ញៀវទេសចរអាចដើរលេងកម្សាន្ដបានយ៉ាងសប្បាយរីករាយ៕”៕

Related posts

Leave a Comment