ថៅកែហាងមាសពេជ្រ ទ្រី ដាណា ឆ្លៀតទៅមើលពីជីវិតរស់នៅរបស់ពួកគាត់ ទើបដឹងថា…

ភ្នំពេញ ៖ បេីនិយាយពីអ្នកនាង ទ្រី ដាណា ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហេីយ ដែលអ្នកនាង គឺជាថៅកែហាង លក់មាស ពេជ្រ និងគឺជាបុគ្គលចិត្ដសប្បុរសធម៌មួយរូប នៅក្នុងសង្គម ដែលជារឿយៗយើងតែងតែឃើញចិត្ត សណ្តោសមេត្តារបស់អ្នកនាង ក្នុងការជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ។យ៉ាងណាមិញ កាលពីម្សិលមិញនេះ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក អ្នកនាង ទ្រី ដាណា បានសរសេរប្រាប់ឱ្យដឹងថា៖”ឆ្លៀតដើរមើលពីជីវិតរស់នៅរបស់ពួកគាត់ ទើបថាវាលំបាកប៉ុណ្ណា។ អ្នកខ្លះ​ ពាក់កណ្ដាលជីវិតហើយនៅមិនទាន់មានកន្លែងរស់នៅខ្លួនឯង ហើយអ្នកខ្លះទៀតកំពុងគិតថាថ្ងៃនេះ​បានអ្វីហូប។

ខ្ញុំមិនអាចជួយអ្វីបានច្រើនទេ តែមានសមត្ថភាពប៉ុណ្ណា ខ្ញុំនឹងប្រឹងធ្វើតាមហ្នឹង។ ខ្ញុំឃើញបែបនេះ តែងស្រមៃជីវិតពីមុន ជីវិតដែលខ្វល់រាល់ថ្ងៃថាត្រូវរកអ្វី ត្រូវធ្វើអ្វី ហើយធ្វើយ៉ាងណាឱ្យឪពុកម្ដាយបានរស់ស្រួល។ ទោះបីពេលនេះយឺតពេល លោកទាំង២បានលាចាកទៅទាំងមិនស្គាល់ពាក្យថាសុខស្រួល តែសង្ឃឹមថាអ្វីដែលកូនបានធ្វើអាចឱ្យលោកទាំង២សប្បាយចិត្ត។ មិនខ្វលអ្នកណាថាអី តែសង្ឃឹមថាបានជួបមនុស្សល្អៗ និងចៀសមនុស្សអាក្រក់ ចាប់ពីថ្ងៃនេះ​ទៅ”។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment