ស្រស់ស្អាតខ្លាំងណាស់! ថៅកែហាងមាសពេជ្រ ទ្រី ដាណា តែងខ្លួនចិនបែបនេះពិតជាស្រស់ស្អាតខ្លាំងណាស់មើលមិនចង់ស្គាល់

ភ្នំពេញ ៖ អ្នកស្រី ទ្រី ដាណា ដែលគេស្គាល់ថាជាម្ចាស់ហាងពេជ្រ ដាណា និងជាម្ចាស់ក្រុមហ៊ុនគ្រឿងសំអាង NNP ធ្វើអោយអ្នកលេងហ្វេសប៊ុកជាច្រើនចាប់អារម្មណ៍ខ្លាំងដោយសារតែថ្មីនេះៗលោកស្រីបានចេញបទចំរៀងប៉ុន្មានបទ ផ្ទុះការគាំទ្រខ្លាំង អ្វីកាន់តែពិសេសនោះគឺលោកស្រីតែងតែធ្វើសកម្មភាពដើម្បីសប្បុរធម៌ជួយដល់អ្នកខ្វះខាត់មួយចំនួន ។ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ គឺជាថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីរបស់ចិន។ នៅកម្ពុជា មានប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិនជាច្រើន ក៏បានរៀបចំពិធីសែនព្រេនចូលឆ្នាំថ្មីនេះផងដែរ។ដោយឡែកអ្នកស្រី

ទ្រីដាណា បានតុបតែងខ្លួនឈុតក្រហម មើលហើយស្អាតប្លែកភ្លែកក្នុងថ្ងៃសែនចូលឆ្នាំចិន ក្នុងអ្នកស្រី បានបង្ហោះរូបជាច្រើនសន្លឹកនិងភ្ជាប់សារមួយឃ្លាថា៖ «ឱលោកព្រះអេីយក្រោយមេីលរូបនេះហេីយខ្ញុំមានអារម្មណ៍ថាខ្ញុំស្អាតខ្លាំងណាស់ដូចចិនមែនទែនអញ្ចឹងទាំងដែលនៅក្រៅខ្ញុំមិនស្អាតសោះនោះហាសហារូបថតប៉ុន្មានសន្លឹកធ្វេីអោយខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយចឹត្តណាស់ គិតទៅសមយ័នេះពិតជាទំនេីបបោសគេមែនទាំងការផាត់មុខទាំងរូបថតកែលិចកែកេីតស្អាតបាត់ហាសហា»។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment