ភ្នំពេញ ៖ មហាជនខ្មែរនៅទូទាំងប្រទេសកម្ពុជា បានមានអារម្មណ៍ក្ដុកក្ដួលជាខ្លាំង ក្រោយពីទទួលបានដំណឹងដ៏ក្រៀមក្រំបំផុត របស់តារាចម្រៀងស្រី ខេមរៈ ស្រីពៅ ដែលបានទទួលមរណភាព កាលពីរសៀលម៉ោង១ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ នៅមន្ទីរពេទ្យប្រទេសឥណ្ឌា ដោយសាររោគាពាធ ក្នុងអាយុ ២៨ឆ្នាំ។បេីគិតមកដល់ថ្ងៃនេះ គឺមានរយៈពេល១ឆ្នាំហេីយ ដែលតារាចម្រៀងស្រី ខេមរៈ ស្រីពៅ បានចាកឆ្ងាយ ដែលធ្វើឲ្យមានក្តីនឹករលឹកជាខ្លាំងពីប្រជាពលរដ្ឋខ្មែរ ក៏ដូចជាក្រុមគ្រួសារសាច់ញាតិទាំងមូល។ យ៉ាងណាមិញ នៅល្ងាចថ្ងៃនេះដែរ លោក ខេមរៈ សិរីមន្ត និងភរិយា រួមជាមួយក្រុមគ្រួសារទាំងមូល បានប្រារព្ធធ្វើពិធីបុណ្យនៅមុខចេតិយនិងបានចែកអំណោយជាគ្រឿងឧបភោគ និងថវិកាមួយចំនួនជូលដល់លោកយាយលោកតាជាច្រេីននាក់ផងដែរ ដេីម្បី
ឧទ្ទិសកុសលផលបុណ្យទាំងនេះជូនទៅដល់ប្អូនស្រី ខេមរៈ ស្រីពៅ ដែលបានទទួលមរណភាព។ ក្នុងនោះដែរ លោក ខេមរៈ សិរីមន្ត ក៏មានជាពាក្យពេចន៍និយាយទៅកាន់ប្អូនស្រីទាំងអារម្មណ៍ក្រៀមក្រំថា៖«ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នេះ ត្រូវជាថ្ងៃគំរប់ខួប១ឆ្នាំរបស់ប្អូនស្រី ខេមរៈ ស្រីពៅ បុណ្យដែលបងទាំងពីរនាក់ និងក្រុមគ្រួសារបានធ្វើនៅក្នុងថ្ងៃនេះ សូមឧទ្ទិសកុសលផលបុណ្យទាំងនេះជូនទៅដល់ប្អូនស្រី ខេមរៈ ស្រីពៅ សូមឲ្យប្អូនស្រីចាប់ជាតិថ្មីនេះអោយបានអាយុវែង និងមានសំណាងល្អពេញមួយជីវិត»។ប្រភព៖ហ្វេសប៊ុក