ឧកញ៉ា ទៀ វិចិត្រ៖ ខ្ញុំសូមបដិសេធទាំងស្រុងចំពោះក្មេងប្រុសម្នាក់នេះ ដែលបានអះអាងខ្លួនថាជាកូនប្រុសរបស់ខ្ញុំ !! (មុខចង់ចាស់ជាងខ្ញុំផង) (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ ឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារ និងភ្ជាប់វីដេអូមួយ ដ៏គួរឲ្យចាប់អារម្មណ៍ ក្នុងហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់លោក ពីបុរសម្នាក់ ដែលបានអះអាងខ្លួនថា ជាកូនរបស់លោក។ ក្នុងនោះ លោកក៏បានបញ្ជាក់សារយ៉ាងខ្លីមួយថា៖

“ខ្ញុំសូមបដិសេធទាំងស្រុងចំពោះក្មេងប្រុសម្នាក់នេះ ដែលបានអះអាងខ្លួនថាជាកូនប្រុសរបស់ខ្ញុំ !! ( មុខចង់ចាស់ជាងខ្ញុំផង ) ទៀ វិចិត្រ”។

ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យមហាជនជាច្រើន សម្តែងការហួសចិត្តជាខ្លាំង ចំពោះបុរសម្នាក់នេះ ដោយអ្នកខ្លះនិយាយបែបលេងសើចថា “គាត់ចង់ prank លោកឧកញ៉ាទេដឹង”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment