ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញសម្រស់ដ៏ស្រស់ស្អាត របស់ អ៊ុក សុវណ្ណារី នៅពេលនេះ ​ក្រោយពីចាក់បំពេញច្រមុះបន្ថែម (មានវីដេអូ)

មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កុមារី អ៊ុក សុវណ្ណារី ​នោះ ដែលជាអតីបេក្ខនារី ធ្លាប់ចូលប្រឡងក្នុង កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ កំឡុងឆ្នាំ ២០១៧។

បើទោះ សុវណ្ណារី មិនទទួលបានជ័យលាភីក៏ដោយ ក៏ កុមារីរូបនេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រជាច្រើនរបស់ខ្លួន។ ហើយបច្ចុប្បន្ននេះ អ៊ុក សុវណ្ណារី ក៏បានក្លាយជាតារាចម្រៀង ដ៏មានប្រជាប្រិយម្នាក់ ប្រចាំផលិតកម្ម Galaxy Navatra។

លុះដល់ថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២០ កន្លងទៅថ្មីនេះ សុវណ្ណារី បានច្រៀងចំនរៀងមួយបទ ក្រោមចំណង “ខ្ញុំក្លាយជាអ្នកជំងឺស្នេហា” ផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង ថាមិនត្រឹមតែច្រៀងពីរោះប៉ុណ្ណោះទេ សូម្បីតែការសម្តែងសមខ្លាំងណាស់ រកកន្លែងទាស់គ្មាន។

ចំណែក ម្សិលមិញនេះ នាថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២០ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ម្តងទៀត ក្រោយពីឃើញសម្រស់ដ៏ស្អាត របស់ អ៊ុក សុវណ្ណារី ​នៅពេលនេះ មើលទៅពិតជាស្រស់ស្អាតជាងមុនទៀត ក្រោយពីទទួលបាន ការចាក់បំពេញច្រមុះបន្ថែម នៅហាងមួយកន្លែង។ ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៕

Related posts

Leave a Comment