អាសូរខ្លាំងណាស់! លោកតា ព្រះជន្ម ៨៥ឆ្នាំ ប្រពន្ធ និងកូន ស្លា​ប់អស់ហើយ នៅធាក់ស៊ីក្លូចិញ្ចឹមជីវិត មានពេលខ្លះដាច់បាយ ព្រោះគ្មានអ្នកជិះ ថែមទាំងលោកចោ​រលួ​ចយកទូរស័ព្ទទៀត ឃើញបែបនេះ ស្រីអូន សន្យានឹងធ្វើរឿងនេះជូន…(មានវីដេអូ)

ម្សិលមិញនេះ នាថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២០ ចំថ្ងៃសែនចូលឆ្នាំចិន គេបានឃើញ ស្រីអូន បានចែកអាំងប៉ាវ ជូនបុគ្គលិក អ្នកប្រមូលសំរាម ដូចឆ្នាំមុនដែរ ប្រកបដោយចិត្តជ្រះថ្លា។ បន្ទាប់មក ស្រីអូន ក៏បានយក អាំងប៉ាវ ជូន លោកតាធាក់សុីក្លូ និងចាស់ជរា ចំនួនជាង 360នាក់ ថែមទៀត។

ខណៈពេលនោះ ស្រីអូន ក៏បានជួបជាមួយលោកតាម្នាក់ មានព្រជន្ម៨៥ឆ្នាំ ទៅហើយ នៅធាក់ស៊ីក្លូ ចិញ្ចឹមជីវិតទៀត ឃើញហើយ ធ្វើឲ្យគ្រប់គ្នាកើតក្តីអាណិ​តខ្លោ​ចចិត្ត។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រពន្ធ និងកូន លោកតាស្លា​ប់អស់ហើយ មានពេលខ្លះអត់បាយថែមទៀត ព្រោះស៊ីក្លូ គ្មានគេជិះ ថែមទាំងលោកចោ​រលួ​ចយកទូរស័ព្ទទៀត។ ឃើញក្នុងសភាពគួរឲ្យអា​ណិ​តបែបនេះ ស្រីអូន បានសន្យាថា នឹងជួយឧបត្ថម្ភ លោកតាដ៏កំសត់ម្នាក់នេះជារៀងរាល់ខែ។

ក្នុងនោះ ស្រីអូន ក៏រៀបរាប់ទាំងអារម្មណ៍រំជួលចិត្តថា៖ “ព្រះជន្ម85ឆ្នាំនៅធាក់សុីក្លូចិញ្ចឹមជីវិត ពុ​ទ្ធោលោកតាអេីយ សូមជួយស៊ែរដល់សប្បុរសជនផងក្រែងមានបងប្អូនជួយដល់លោកតា គាត់នៅម្ដុំផ្សារកណ្ដាល បងប្អូនទៅដល់ឃេីញគាត់ហេីយ ម្ដុំវិហារចិន ប៉ុន្មានថ្ងៃទៀតខ្ញុំទៅជួបលោកតាម្ដងទៀត ដេីម្បីទិញទូរស័ព្ទជូនគាត់ស្រួលទាក់ទងគ្នា”៕

Related posts

Leave a Comment