ថ្នាក់ដឹកនាំល្អ! ចំថ្ងៃចូលឆ្នាំចិន ឯកឧត្តម គួច ចំរើន ឆ្លៀតពេលវេលា ទៅជូនពរ និងលើកទឹកចិត្តដល់ កម្មករ​ សំអាតឆ្នេរ​ ឆ្មាំសមុទ្រ​ នៅឆ្នេរអូឈេីទាល​

នាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២០ នេះ​ ចំថ្ងៃចូលឆ្នាំចិន គេបានឃើញ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឆ្លៀតពេលវេលា ទៅជូនពរ និងលើកទឹកចិត្ត ដល់កម្មករសំអាតឆ្នេរ​ ឆ្មាំសមុទ្រ​ នៅឆ្នេរអូឈេីទាល​។ ​នៅក្នុងនោះ ឯកឧត្តម ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមទៀតថា៖

“ថ្ងៃត្រង់នេះ​ បានឆ្លៀតពេល​ មកជូនពរ​ និង​ លេីកទឹកចិត្ត​ ដល់កម្មករ​ សំអាតឆ្នេរ​ ឆ្មាំសមុទ្រ​ នៅឆ្នេរអូឈេីទាល​ ។​ ពេលប្រិយមិត្ត​ ដេីរកំសាន្តសប្បាយ​ ពួកគាត់មានការងារ​ កាន់តែច្រេីន​ ។ សូមអរគុណ​ ចំពោះប្រិយមិត្ត​ ដែលបានមកកំសាន្ត​ នៅមាត់សមុទ្រ​ ហេីយបានវេចខ្ចប់សំរាម​ ដាក់ចូលធុង​ ដែលបានដាក់ពង្រាយរួច​ និង​ សូមជូនពរ​ ប្រិយមិត្ត​ ប្រកបដោយ​សុវត្ថភាព​ រីករាយ​ សប្បាយសប្បាយ។”៕

Related posts

Leave a Comment