ឧកញ៉ា ឌួង ឆាយ៖ ធូបធំចឹងបានជូនពរពូមីងបងប្អូនអស់គ្នាណា ពីព្រោះច្រើនអ្នកណាស់ Happy Chinese New Year

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២០ មហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញ ឧកញ៉ា ឌួង ឆាយ អុជធូបសែន ចូលឆ្នាំចិន នៅខាងមុខហាង Sound Club របស់លោក ដោយធូបនេះពិតជាធំខ្លាំងណាស់។ ក្នុងនោះ ផងដែរ ឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះសារខ្លីមួយបញ្ជាក់បន្ថែមថា៖

“ធូបធំចឹងបានជូនពរពូមីងបងប្អូនអស់គ្នាណា ពីព្រោះច្រើនអ្នកណាស់ Happy Chinese New Year ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន, កូរ៉េ និងវៀតណាម ខ្ញុំបាទសូមជូនពរពូមីង បងប្អូនទាំងអស់ អោយទទួលបាន​ សិរីសួស្តី សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ កម្លាំងមាំមួន ជន្មាយុយ៉ឺនយូរ ជោគជ័យមហាបវរប្រសើរលើគ្រប់ភារៈកិច្ច និងពុធ្ធទាំង 4 ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លាឡើយ”៕

Related posts

Leave a Comment