ចូលរួមសោកស្តាយផង! ខំរក្សាអ្នកជំងឺ​ ចុងក្រោយ លោកគ្រូពេទ្យ បានស្លាប់ដោយវិរុស Corona បន្ទាប់ពីព្យាយាមមើលថែ និងព្យាបាលអ្នកជំងឺឆ្លងវិរុសនេះ

នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២០ នេះ គេប្រទះឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ Aplus Cooc បានបង្ហោះដំណឹងដ៏សោកសៅមួយប្រាប់ឲ្យដឹងថា៖”Hot: ខំរក្សាអ្នកជំងឺ​ ចុងក្រោយលោកគ្រូពេទ្យដែលនៅជួរមុខបានស្លាប់ដោយវិរុសCoronaបន្ទាប់ពីព្យាយាមមេីលថែនិងព្យាបាលអ្នកជំងឺឆ្លងវិរុសនេះ

Dr Liang Wudong​ បានស្លាប់នៅព្រឹកនេះក្រោយនៅមេីលថែនិងព្យាបាលអ្នកជំងឺជាច្រេីននាក់ដែលមានផ្ទុកវិរុសCoronaនេះ​ ។

លោក Liang Wudong អាយុ ៦២ ឆ្នាំមកពីខេត្ត Hubei ត្រូវបានគេសង្ស័យថាបានឆ្លងជំងឺនេះកាលពីថ្ងៃទី ១៦ ខែមករានៅមន្ទីរពេទ្យខេត្ត Hubei នៃមន្ទីរពេទ្យចំរុះចិននិងវេជ្ជសាស្ត្របស្ចិមប្រទេសហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Jinyintan ២ ថ្ងៃក្រោយមក។ គ្រូពេទ្យរូបនេះបានស្លាប់នៅព្រឹកនេះនៅម៉ោងប្រហែល ៧ ព្រឹក​ ។ Respect Hero 25-01-2020″៕

Related posts

Leave a Comment