ចូលរួមត្រេកអរផង! ទីបំផុត ឌីជេ ណាណា មានផ្ទៃពោះហើយក្រោយការបាន ១ ឆ្នាំ Surprise ស្វាមីឡើងស្រក់ទឹកភ្នែគតែម្ដង (មានវីដេអូ)

ភ្នំពេញ ៖ បងប្អូនប្រិយមិត្ត និងមហាជនជាច្រើន ជាពិសេសមិត្តៗយុវវ័យនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ប្រាកដជាធ្លាប់ បានស្គាល់រួចមកហេីយ ឌីជេ ណាណា ដែលអ្នកនាង​គឺជាបុគ្គលមួយរូបដ៏ល្បីឈ្មោះ ដែលតែងតែលេចមុខ នៅតាម បណ្តាញសង្គមហ្វេសប៊ុក វិទ្យុ ជាមួយនឹងការនិយាយរឿង ស្នេហា ក៏ដូចជាការនិយាយលេីកទឹកចិត្តចំពោះស្រ្តី ដែលបាក់ទឹកចិត្ដ និងបានរងគ្រោះដោយសារស្នេហាជាដេីមនោះ។គួរ​រំលឹក​ដែរ​ថា​ ឌីជេ ណាណា​ បាន​រៀប​ចំ​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ជាមួយ​ស្វាមី​ កាលពី​ថ្ងៃទី​២៤​ ខែ​មករា​ ឆ្នាំ​២០១៩​ នឹង​រៀបចំពិសារភោជនីអាហារ នៅឯ​មជ្ឍមណ្ឌល សន្និបាត និងពិព័រណ៍កោះពេជ្រ អគារ K+L ហេីយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ ក្នុង​ពិធី​ជ័យ​មង្គល​នេះ​ មិនទទួលបម្រើគ្រឿងស្រវឹងនោះទេ។យ៉ាង​ណាមិញ​ គិត​មកដល់​ថ្ងៃនេះ​ គឺជា​ថ្ងៃ​ខួប​អនុស្សាវរីយ៍​រៀប​អាពាហ៍ពិពាហ៍​របស់

​អ្នក​ទាំង​ពីរ​ មាន​រយៈពេល​១ឆ្នាំ​គត់​តែម្តង​ ហេីយ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាខ្លាំង​នោះ​ ថ្ងៃនេះ​ក៏ជាថ្ងៃ​ដ៏ពិសេស​មួយ​សម្រាប់​គូស្វាមី​ភរិយា​ថ្មី​នេះ​ ដោយអ្នក​ទាំងពីរជិតក្លាយ​ទៅជា​ប៉ាម៉ាក់របស់គេហេីយ​ ពិតជា​ដំណឹង​ដ៏​គួរឲ្យ​រីករាយ​ខ្លាំង​ណាស់​។ជាមួយ​គ្នា​នេះ​ដែរ​ នៅថ្ងៃ​នេះ​ ឌីជេ ណាណា​ បាន​ថត​ជាវីដេអូ​ខ្លីមួយ​ ដោយបាន​ធ្វើ​ការ​ Surprise ដល់ស្វាមី​ជាទី​ស្រលាញ់​ចំពោះ​ដំណឹង​ដ៏​ពិសេស​នេះ​ ដែលធ្វើឲ្យ​ស្វាមី​នាងមានក្តី​រំភើប​រីករាយ​ជាខ្លាំង​ ក្នុង​នោះ​ដែរ​ ពិធី​ការិនីដ៏មាន​ប្រជាប្រិយ​ភាព​​រូប​នេះ​ក៏បាន​មានការ​លេីកឡេីង​ដែរថា៖«ថ្ងៃ​ទី២៤ មករា​ ឆ្នាំ​មុន រៀប​ការ​បាន​ប្តី​មួយ។​ ២៤​ មករា ឆ្នាំ​នេះ ធ្វើ​ស៊ី​អារម្មណ៍​ប្តី និង​អ្នក​ផ្ទះ​​មួយ​សិន​…….ហាហាហា»។ កុំឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​ដូច​តទៅ​។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment