រំជួលចិត្តខ្លាំងណាស់! ឡោម លក្ខិណា នៅតែមិនទាន់អស់ចិត្ត បង្ហាញភាពអាឡោះអាល័យជាពន់ពេក

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីថ្មីៗនេះ ឡោម លក្ខិណា ដែលជាតារាស្រី បានជួបរឿងរ៉ាវដ៏រន្ធត់មួយ ដោយត្រូវបាត់បង់ស្វាមីជាទីស្រលាញ់ ព្រោះតែមច្ចុរាជបានឆក់យកអាយុជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ ពេលទៅរត់តាក់ស៊ី យកលុយមកផ្គត់ផ្គង់គ្រួសារ។

បើគិតមកទល់នឹងពេលនេះដែរ ស្វាមីរបស់តារាស្រីរូបនេះ បានលាចាកលោករយៈពេលប៉ុន្មានថ្ងៃហើយ តែរូបនាង នៅតែបង្ហាញភាពនឹករលឹក និងស្ដាយស្រណោះចំពោះ អវត្តមានម្ចាស់បេះដូងជាពន់ពេក។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ លក្ខិណា បានបង្ហោះរូបភាពជាមួយស្វាមី ដែលជារូបភាពចុងក្រោយបង្អស់ អមដោយពាក្យពេចន៍អានហើយស្ទើរស្រក់ទឹកភ្នែក និងខ្លោចចិត្តដល់រូបនាងខ្លាំងណាស់។

យ៉ាងណាមិញ ទោះជាបែបណាក៏ដោយ ឡោម លក្ខិណា រឹងមាំណាស់ នៅតែអាចបំពេញតួនាទីជាអ្នកម្ដាយដ៏ល្អ និងជំហដ៏រឹងមាំដល់កូនប្រុស ជំនួសស្វាមី៕

Related posts

Leave a Comment