នេះគឺជាវិដេអូថ្មីមួយទៀត ដែលឪពុកជនរងគ្រោះ​ទើបតែទទួលបាន រវាងជម្លោះវា យតប់គ្នា រវាងសិស្សសាលា AIS ដែលជាហេតុធ្វើឲ្យឪពុកជនរងគ្រោះនៅតែមិនអស់ចិត្តចំពោះរឿងមួយនេះ…មានវិដេអូ

ដូចដែរបងប្អូនជាច្រើនបានជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុន​ មានករណី ក្មេងសិស្សាសាលា​វា យតប់គ្នារហូតដល់មានម្ខាងត្រូវបានស្លា ប់ហើយម្ខាងទៀតត្រូវបានបញ្ជូនទៅពន្ធនាគារ។ នៅក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះបានធ្វើឲ្យមហាជន ពិតជាមានភាពតក់ស្លុតជាខ្លាំង បន្ទាប់ពីបានឃើញហេតុការណ៍មួយនេះ។

ដោយឡែកក្រោយពីកូនប្រុសពៅបានស្លា ប់ទៅ ក្នុងនាមជាឪពុក ពិតជាមានការសោកស្តាយ និងអាណិតកូនប្រុសជាខ្លាំង តែមិនដឹងថា ត្រូវធ្វើយ៉ាងណា។ ហើយនៅក្នុងគណនីហ្វេសប៊ុករបស់ឪពុកជនរងគ្រោះ បានបង្ហោះសារកាលពីថ្ងៃទី២៣ ខែមករា ទៀតថា “ក្រោយពីប៉ូលីសបានដកទូរស្ទ័ពកូនខ្ញុំដែលស្លា ប់រួចបានប្រគល់មកវិញ ។ ខ្ញុំយកមកដោះលេខកូដ រួចទាញយកភស្តុតាង មកបង្ហាញ និង សុំវីដេអូ ពីមិត្តភក្តិពីរនាក់ដែលបានថតផ្ទាល់ក្នុងហេតុការណ៍នោះ ។ មានគ្រុបឆ្លងឆ្លើយសារទៅវិញទៅមកមានវីដេអូ មានសម្លេងច្បាស់ ។ ថាតើនណាចង់វាយបបួលមុន។ ក្នុងអំឡុងពេលខ្ញុំជាប់រវល់ធ្វើបុណ្យឲ្យកូន ខ្ញុំមិនសូវបានតាមដាន ព៌តមាន ដែលគេបង្ហោះនោះទេ ។ សូមជួយផ្តល់យុត្តិធ៌ម ចៀសវាស្លា ប់ហើយគេលើកកំហុសទំលាក់ឲ្យទៀត។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមរំលែកទុក្ខ ដល់ខ្ញុំនិងក្រុមគួសារ ។ សូមជូនពរដល់បងប្អូនទាំងអស់ សូមជួបនូវពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ សូមទស្សនា ដូចតទៅ”។

គួរបញ្ជាក់ផងដែរថា “ជនសង្ស័យឈ្មោះនី លីស៊ាង ភេទប្រុស (ឃា​ ត់ខ្លួនបាន)ជនជាតិខ្មែ​រ​ ជាសិស្សសាលាAis អន្ដរទ្វីបអាមេរិកាំង ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។ ជនរងគ្រោះ សំ សន្ធិវង្ស ភេទប្រុស ជនជាតិខ្មែរ ជាសិស្សសាលាអន្តរទ្វីបអាមេរិកាំងAIs ស្នាក់នៅផ្ទះលេខ៤៣០​ ផ្លវ២៤BT​ ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជយ័។​

Related posts

Leave a Comment