ទឹកចិត្តប្រពៃ! ស្រីអូន ចែកអាំងប៉ាវ ជូនបុគ្គលិកប្រមូលសំរាម ក្នុងថ្ងៃសែនចូលឆ្នាំចិន

មហាជនមួយចំនួនធំពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Ah Ry Nuon ដែលគេភាគច្រើនតែងតែហៅគាត់ថា ស្រីអូន។ ស្ត្រីរូបនេះមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ គឺគាត់មានចំនុចដ៏ពិសេសមួយទៀតគឺគាត់មានបេះដូងសប្បុរសធម៌ ព្រោះគេតែងតែឃើញទង្វើរដ៏ល្អមួយនេះគាត់តែងតែធ្វើមិនដែលដាច់ឡើយ។ និយាយរួមប្រសិនបើគាត់ជួបប្រទះនរណាម្នាក់ដែលកំពុងត្រូវការជំនួយជាចាំបាច់នោះ គឺគាត់នឹងឧបត្ថម្ភភា្លមៗតែម្តង។

នៅឆ្នាំមុន ចំថ្ងៃសែនចូលឆ្នាំចិន គេបានឃើញ ស្រីអូន បានចែកអាំងប៉ាវ និងទឹកផ្លែឈើ ជូនបុគ្គលិកស៊ីនទ្រី និងសន្តិសុខ ថែមទៀតផង ដោយគាត់បានបញ្ជាក់សារមួយទៀតថា “កុំភ្លេចជូនអាំងប៉ាវបុគ្គលិកសុីនទ្រីផង ព្រោះបេីមិនមានពួកគាត់ចូលឆ្នាំចិននេះមិនដឹកសំរាមគច្រេីនយ៉ាងណាទេ យេីងកំពុងជួបជុំយ៉ាងសប្បាយ សុីផឹកចែកអាំងប៉ាវ ចំណែកពួកគាត់កំពុងដេីរប្រមូលសំរាម គិតទៅគួរអោយអាណិតគាត់ទេ? លេីកទឹកចិត្តគាត់ទាំងអស់គ្នាផងបងប្អូន”។

ចំណែកនៅឆ្នាំនេះវិញ ចំថ្ងៃសែនចូលឆ្នាំចិនដូចគ្នា នាថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២០ ស្រីអូនក៏នៅបន្តសកម្មភាពមួយនេះដដែល ដោយបានចែកអាំងប៉ាវជូន បុគ្គលិកអ្នកប្រមូលសំរាម ព្រមទំាងបានភ្ជាប់សារខ្លីមួយថា៖ “ចែកអាំងប៉ាវបន្តិចន្តួចជូនបងៗ អ្នកប្រមូលសំរាមថ្ងៃបុណ្យចូលឆ្នាំចិន។ គង់តែបានពួកគាត់ធ្វើការថ្ងៃបុណ្យ មិនដឹងសំរាមគររលួយយ៉ាងណា។”៕

Related posts

Leave a Comment