មិនធម្មតា! វ័យក្បែរ ៤០ ឆ្នាំហើយ តែសម្រស់តារាពីរដួងនេះ នៅតែអ៊េម

អាយុគ្រាន់តែជាតួលេខ ទោះបីជាមានវ័យរាងច្រើនបន្តិចក៏ពិតមែនតែកុំមើលសម្រស់និងការតុបតែងខ្លួនរបស់តារាពីរដួងនេះនៅតែស្រស់ស្អាតមិនចាញ់តារាវ័យក្មេងស្រករក្រោយប៉ុន្មានទេ។ ចង់ដឹងថា តារាទាំងពីរជានរណាតោះមកតាមដានទាំងអស់គ្នា។

ថ្វីដ្បិត មានវ័យក្បែរ ៤០ ឆ្នាំក៏ពិតមែនតែសម្រស់របស់ លី ម៉ារីណា នៅតែស្រស់ស្អាតជាពិសេសគឺ សម្បុរសខ្ចីគួរឱ្យក្នាញ់ ។ បើទោះមានកូនក៏ពិតមែនតែ លី ម៉ារីណា នៅតែមានរូបរាងទាក់ទាញជា ពិសេសនៅពេលនាងលេចមុខនៅក្នុងកម្មវិធីនានាការតែងខ្លួនរបស់នាងពិតជាលេចធ្លោមិនចាញ់តារា ស្រករក្រោយប៉ុន្មានឡើយ ។ នារីមិនតិចទេដែលចង់ដឹងការថែទាំនិងវិធីរក្សាសម្រស់របស់តារារូបស្រស់ លី ម៉ារីណា ។ ដោយ សារតែសម្រស់ចាំស្អាតបែបនេះហើយទើប លី ម៉ារីណា នៅតែមានឱកាស លេចមុខនៅក្នុងការថតរឿងជាបន្តបន្ទាប់។

ចំណែកតារាសម្តែងរូបរាងតូចស្រលូន កែវ ស្រីនាង ក៏មិនអន់ប៉ុន្មានដែរ ។ បើតាមដឹងតារារូបនេះក៏ មានវ័យជិត ៤០ឆ្នាំហើយដែលពេលនេះនាងក៏មានកូនស្រីធំទន្ទឹមខ្លួនដែរ ។ តែបើគេក្រលេកមើល សម្រស់របស់ កែវ ស្រីនាង វិញនៅតែខ្ញង់នៅឡើយ ។ ជាពិសេសរូបរាងតូចស្រឡូនរបស់នាងពិតជា លេចធ្លោនៅពេលលេងស្ទីលតែងខ្លួនបែបសិចស៊ី។ឆាប់ៗនេះ កែវ ស្រីនាង ក៏ត្រៀមនិង បង្ហាញមុខ នៅក្នុងការសម្តែងរឿងថ្មីដែរ សព្វថ្ងៃ កែវ ស្រីនាង កំពុងរស់នៅយ៉ាងមាន ក្តីសុខជាមួយស្វាមីជាជន បរទេសក្នុងជីវភាពយ៉ាងស្តុកស្តម្ភ៕

Related posts

Leave a Comment