សូមចូលរួមរំលែកទុក្ខផង! តារាសម្ដែងលោក ណូ ជ័យរិទ្ធី ទទួលមរណភាព

ភ្នំពេញ ៖ មុននេះបន្តិចនៅលើទំព័រហ្វេសប៊ុកលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហោះពីដំណឹងយ៉ាងក្រៀមក្រំដល់មហាជន ខណៈតារាសម្ដែងលោក ណូ ជ័យរិទ្ធី ក្រោយរួមរឹតដោយជំងឺទឹកនោមផ្អែម និងជំងឺឡើងជាតិអាស៊ីតអស់រយៈពេលជាច្រើនខែនោះពេលនេះទទួលមរណភាពហើយ។

ក្នុងនោះលោកបានរៀបរាប់យ៉ាងដូច្នេះថា «សូមជាតិក្រោយ កុំអោយអភ័ព្វដូចជាតិនេះទៀតតារាសម្តែង ណូ ជ័យរិទ្ធី ហៅតូ បានស្លាប់ហើយនៅវេលាម៉ោង៣:៥៥នាទី ហើយសពនឹងយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តចាក់អង្រែក្រោមក្នុងសង្កាត់ចាក់អង្រែក្រោម សូមទាក់ទងចូលបុណ្យតាមលេខ 015 299 569» ដំណឹងដ៏ក្រៀមក្រំនេះត្រូវបានមហាជន និងអ្នកគាំទ្រមានការសោកស្ដាយជាខ្លាំង៕

Related posts

Leave a Comment