ជំងឺនេះ ១០ ឆ្នាំ របស់ អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា ដល់ពេលដែលត្រូវបូមវា យកទៅពិសោធន៍ម្តងហើយ

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបស្គាល់ហើយតារាសម្តែង អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ ប្រិយមិត្ត​បានស្គាល់​ច្បាស់​រួច​មកហើយ​ ដែលរូបនាងគឺជា​តារា​សម្ដែង​ដ៏​មាន​ឈ្មោះ​ល្បី​ ហេីយ​បច្ចុប្បន្ន​មាន​តួនាទី​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ដែលជា​និច្ចកាល​តែងតែ​ចុះជួយដល់​សិល្បករ​ និង​សិល្បការនី​ចាស់​ជរា​ជាច្រើន​ដែលមាន​ជំងឺ​ឈឺ​ថ្កាត់​ និងមាន​ទុក្ខ​លំបាក​ក្នុងជីវភាព​គ្រួសារ​ជាដេីមនោះ​។យ៉ាងណាមិញ នៅល្ងាចថ្ងៃ​ព្រហស្បតិ៍​នេះដែរ​ ត្រូវ​នឹងថ្ងៃ​ទី​២២​ ខែ​មករា​ ឆ្នាំ​២០២០​ អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​​ បន្ទាប់ពី​បានចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​សឹង្ហបុរី​ជាមួយ​គូស្នេហ៍​ លោក​ ហេង​ ឡុង​ បាន​ប៉ុន្មាន​ថ្ងៃ​រួច​មក​

ក៏បានឆ្លៀតពេលធ្វេី​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ប្រចាំកាយនៅ​មន្ទីរពេទ្យ​ Mount Elizabeth Hospital​ ។ជាក់ស្តែង បេីយោងតាម​ការ​បញ្ជាក់​ពី​តារា​ស្រី​រូប​នេះ​ បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ថា៖​«Happy Chinese New Years ជំងឺ ថៃរ៉យ ជាមួយខ្ញុំ 10ឆ្នាំហើយ ដល់ពេលដែលត្រូវបូមវាយកទៅពិសោធន៍ម្តង កុំអោយវាបានដៃចេះតែរីកធំធាត់ទៀត​លទ្ធផលចេញមកយ៉ាងណាក៏ត្រូវតែទទួលយក

និងត្រូវហ៊ានប្រឈមមុខជាមួយវា»។ក្នុងនោះដែរ ជំងឺ ថៃរ៉យ​ គឺជាប្រភេទដុំសាច់ម្យ៉ាងដែលដុះនៅបរិវេណបំពង់ក ក្រៅបំពង់ក និងបំពង់ខ្យល់ ហើយវាក៏អាចជាប្រភេទមហារីក និង អត់មហារីក តាមរយៈការប្រែប្រួលនៃអ័រមូន និង តំណរពូជ​ នេះ​បេីយោងតាម​ការ​បញ្ជាក់​ដោយ​ផ្ទាល់​ពី​អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ តាម​រយៈ​ការខមិនប្រាប់ទៅកាន់​មហាជន​។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment