ភ្នំពេញ៖ នៅមុនបន្តិចលើទំព័រហ្វេសប៊ុករបស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានក្រោយពីបានវះកាត់ជំងឺអស់រយៈពេលប៉ុន្មានម៉ោងមុន គ្រូពេទ្យក៏បានចេញមកបញ្ជាក់យ៉ាងច្បាស់ គ្មានការរាលដាលមួយរយភាគរយ បន្ទាប់ពីបានពិនិត្យយ៉ាងម៉ត់ចត់បំផុត នៅព្រឹកថ្ងៃទី២៤ ខែមករានេះ។
ដោយលោកឧកញ៉ាវ័យក្មេងរូបនេះបានឱ្យដឹងយ៉ាងដូច្នេះថា «ដុកទ័របានមកបញ្ជាក់ព្រឹកនេះហើយ គាត់ចូលរួមត្រេកអរ ការពិសោធន៍ យ៉ាងម៉ត់ចត់ គ្មានការរាលដាល100ភាគរយគឺជាដាច់ ការវះកាត់ព្យាបាលបានមុនពេល ជំងឺទើបតែត្រៀមវិវត្តប៉ុណ្ណោះ ថ្ងៃ27នេះពេទ្យអោយ ទៅផ្ទះបានហើយ ពេទ្យថាគ្មានអ្វីគួអោយបារម្មណ៍ទៀតទេ។ អរគុណបងប្អូនទាំងអស់គ្នាណាស់ដែលបានជូនពរនិងបារម្ភ»៕