ទីបំផុតបទថ្មីរបស់ ចាន់ សុបញ្ញា «ស្រឡាញ់អ្នកណាក៏គេមានសង្សារ» បានចេញ Full MV ហើយ (មានវីដេអូ)

ភ្នំពេញ ៖ នៅទីបំផុតនៅមុននេះបន្តិចនាវេលាម៉ោង ៧យប់ ត្រូវនឹងថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ ផលិតកម្មយក្សប្រចាំស្រុកខ្មែរ បានបញ្ចេញ MV ដំបូងរបស់បេក្ខជនម្ចាស់ពានរង្វាន់ X-Factor Cambodia រដូវកាលទី ១ ហើយ ដែលមានចំណងជើងថា «ស្រឡាញ់អ្នកណាក៏គេមានសង្សារ» ។ក្រោយឆ្លងកាត់ការប្រកួតប្រជែងសមត្ថភាពអស់ជាច្រើនវគ្គក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី ១ រួចមក ទីបំផុតក៏រកឃើញម្ចាស់ជ័យលាភី ដែលជាបេក្ខជនវ័យក្មេងជាងគេ ចាន់ សុបញ្ញា មកពីខេត្តកំពង់ចាម។ ជាមួយជ័យលាភីនេះ បេក្ខជន ចាន់ សុបញ្ញា គឺទទួលបានមហាកិត្តិយសខ្ពង់ខ្ពស់ដោយបានការប្រគល់ពានរង្វាន់ X Factor Cambodia រដូវកាលទី 1

ពីសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយផ្ទាល់ និង ទឹកប្រាក់បន្ថែមចំនួន ៥ លានរៀលទៀតផង និងជាពិសេសក្លាយជាតារាចម្រៀងអាជីពកុងត្រាក្នុងផលិតកម្មរស្មីហង្សមាស។ក្រោយពីទទួលបានជ័យលាភីក្នុងកម្មវិធីខាងលើឃើញថា ជិវិតរបស់បញ្ញា ចាប់ផ្តើមប្រែប្រួល ទាំងកេរ្តិ៍ឈ្មោះ ជីវភាព

ទាំងការងារមមាញឹកក្នុងវិស័យចម្រៀង និង ទៅណា មកណាមានមហាជនស្គាល់ច្រើន។ ដោយឡែកនៅមុននេះបន្តិច ចាន់ សុបញ្ញា បានចេញបទចម្រៀងបទដំបូងក្នុងផលិតកម្មរស្មីហង្សមាសហើយ ដែលបទនោះមានចំណងជើងថា “ស្រលាញ់អ្នកណាក៏គេមានសង្សារ” ដែលជាការនិពន្ធទំនុកច្រៀងដោយលោកអ៊ីនុ ។ បទផ្ទាល់ខ្លួនដំបូង របស់បេក្ខជនមកពីខេត្តកំពង់ចាមរូបនេះ រំពឹងថានឹងទទួលការគាំទ្រពីសំណាក់ទស្សនិកជន។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment