គំរូល្អ! មនុស្សល្អដូចប្អូនមានមិនច្រើននោះទេ រើសបានទូរស័ព្ទហើយជិះយកមកឲ្យទៀត

កាលពីល្ងាចមិញនេះ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ យោងតាមរយៈគណនី ហ្វេសប៊ុកមួយដែលមានឈ្មោះ Sovann Outdom បានសរសេររៀបរាប់ប្រាប់ពីរឿងរ៉ាវមួយ ដែលធ្វើឲ្យរូបគាត់មានការសប្បាយចិត្ដជាខ្លាំង បន្ទាប់ពីទូរស័ព្ទដៃដ៏ទំនើបរបស់លោក ម៉ាក IPhone 11 Pro Max Midnight Green បានភ្លេចនៅក្នុងបន្ទប់ទឹក ផ្សារទំនើបមួយកន្លែង ប៉ុន្ដែក៏ត្រូវបានបុរសចិត្ដល្អម្នាក់បានឃើញ រួចក៏បានយកមកអោយគាត់វិញថែមទៀតផង។

ក្នុងសំណេរបង្ហោះឡើង ដោយម្ចាស់គណនីខាងលើ បានសរសេររៀបរាប់ប្រាប់ឱ្យដឹងថា៖”លើលោកនេះមនុស្សល្អដូចប្អូនមានមិនច្រើននោះទេ រើសបានទូរស័ព្ទហើយជិះយកមកឲ្យទៀត។ ប្រហែលម៉ោង៥ ខ្ញុំបានទៅទិញទឹកត្រជៀកកាំជូនម៉ាក់ខ្ញុំ នៅឡាក់គី នៅផ្សារ Midtown ផ្លូវ2004។

ខ្ញុំបានភ្លេចទូរស័ព្ទ iPhone 11 Pro Max នៅក្នុងបន្ទប់ទឹក រួចជិះឡានមកដល់ស្ពានអាកាសទួលគោក ទើបដឹងថាភ្លេច ខ្ញុំបានខលទៅលេខទូរស័ព្ទខ្ញុំ គាត់ថាខ្ញុំរើសបានក្នុងបន្ទប់ទឹក បងនៅណាខ្ញុំយកទៅឲ្យ ខ្ញុំសួរគាត់ថានៅម្តុំណាបងទៅយក គាត់ថានៅម្តុំពេទ្យសង្ឈ។ ខ្ញុំជូនសាគុណគាត់តិចតួច គាត់ថាឲ្យខ្ញុំតែ ១០ដុល្លារ បានហើយបង ខ្ញុំក៏ជូនសាគុណគាត់ ១០០ដុល្លារ សម្រាប់ទឹកចិត្តដ៏ធំធេងរបស់គាត់ និងសូមរាប់អានធ្វើជាបងប្អូន ចូលឆ្នាំចិនរួច ខ្ញុំនឹងជួបគាត់ម្តងទៀត។

បងអរគុណប្អូនខ្លាំង ចំពោះទឹកចិត្តមិនអាចកាត់ថ្លៃបានរបស់ប្អូន រើសបានទូរស័ព្ទបងហើយ ខំជិះម៉ូតូយកមកឲ្យបងទៀត។ អូនពិតមនុស្សល្អណាស់។ ទូរស័ព្ទមិនថ្លៃប៉ុន្មានទេ ប៉ុន្តែទឹកចិត្តប្អូនពិតជាមិនងាយរកនោះទេ ខំប្រឹងធ្វើល្អជួបតែមនុស្សល្អ ជឿខ្ញុំទៅ”។

Related posts

Leave a Comment