យុវតីស្រស់ស្អាតម្នាក់ និយាយថា “ពួកខ្ញុំគ្មានលុយជួយសង្គមទេ តែពួកខ្ញុំមានទឹកចិត្ត កម្លាំង បេះដូង និងឆន្ទះដើម្បីជួយសង្គម”

កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៩ ទើបកន្លងផុតប៉ុន្មានថ្ងៃនេះ គេប្រទះឃើញយុវជនមួយក្រុម ឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ខ្លួន ចូលរួមសម្អាតក្រុងក្រចេះ ខេត្តក្រចេះ ព្រោះតែចង់បានទីក្រុងស្អាត គ្មានសំរាម ហើយក៏ចង់បង្ហាញឲ្យអ្នកដែលពូកែចោលសំរាមផ្តេសផ្តាស ផ្លាស់ប្តូរអត្តចរិតផងដែរ។

ក្នុងនោះ យុវតីម្នាក់ បានបង្ហោះសារដ៏ចាក់ដោតមួយក្នុងហ្វេសប៊ុកឈ្មោះ Be Strong Punlork របស់ខ្លួនថា៖ “សំរាមតាមផ្លូវយើងអាចសំអាតបាន​ តែសំរាមក្នុងបេះដូងមនុស្សសំរាមយើងពិបាកសំអាតណាស់​”។ ហ្វេសប៊ុកដដែលបន្តទៀតថា៖ “នាងខ្ញុំប្ដេជ្ញានឹងព្យាយាមបន្ថែមទៀតដើម្បីខេត្តយើង”។

យុវតី រូបនេះ នៅតែបន្តសកម្មភាពចូលរួមសំអាតទីក្រុងរបស់ខ្លួនដដែល ហើយរហូតមកដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ ក៏បានភ្ជាប់សារដ៏មានន័យមួយទៀតថា៖ “ពួកខ្ញុំគ្មានលុយជួយសង្គមទេ តែពួកខ្ញុំមានទឹកចិត្ត កម្លាំង បេះដូង និងឆន្ទះដើម្បីជួយសង្គម។ #ក្រចេះស្អាត #ក្រចេះស្អាតចាប់ផ្ដើមពីយើងទាំងអស់គ្នា”៕

Related posts

Leave a Comment