Full MV បទថ្មី​ ហេតុអ្វីកុហក់ថាគ្មានសង្សារ​ របស់​នាយ​ ចឺម​ បានចេញ​ជាផ្លូវការ​ហេីយ​ ដែលពិតជា​កំសត់​ខ្លាំង​ណាស់​

ប្រិយមិត្ត​ និងមហាជន​ជាច្រេីន​បានស្គាល់ច្បាស់រួចមកហេីយ​ នាយ​ ចឺម​ គឺជាតារាចម្រៀង​ដ៏មានឈ្មោះល្បី​មួយរូប​ក្នុង​ផលិតកម្ម​សាន់​ដេ​ ដែលមានសម្លេង​ធ្ងន់​ ស្រែក​បានខ្ពស់​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​មានការចាប់​អារម្មណ៍​ ក៏ដូចជា​ទទួលបាននូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​សម្បើម​តែម្តង​ ពី​ពុកម៉ែ​ បងប្អូន​ និងទស្សនិកជន​ទូទាំង​ប្រទេស​ ។

ដោយឡែក​ កាលពី​ពេលថ្មីៗនេះ​​ នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាំងមូល​បានមានការ​ផ្ទុះ​កក្រើក​ជាខ្លាំង​ ទាក់ទង​នឹង ​ក រ ណី​ នាយ​ ចឺម​ ដែលត្រូវ​បាន​អតីត​កីឡាករ​បាល់ទាត់​ដ៏​ល្បី​មួយរូប​ បាន វា​ យ ​ចំក្បា​ ល​ រង រ បួ​ ស ៥ថ្នេ រ​ កាលពី​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ស្ថិត​នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បេីទោះបីជា​នាយ​ ចឺម​ ត្រូវ ​រង នូវ ​រ បួ​ ស​ បែ ក ក្បា​ ល យ៉ាងនេះក្តី​ ក៏​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​សាន់ដេ​រូប​នេះ​ នៅតែ​បន្តកិច្ចការ​ងារ​​របស់​ខ្លួន​ ដូចជាការសម្តែងខនសឺត​នៅតាម​បណ្តា​កម្មវិធី​ផ្សេងៗ​ ដោយមិនបាន​លុបចោលនោះទេ​ ដែលធ្វើឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ និង​មហាជន​មានការ​ចាប់​អារម្មណ៍​ និង​ភ្ញាក់​ផ្អើល​ជាខ្លាំង​តែម្តង​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​មួយ​នេះ​។

ទន្ទឹម​នឹង​នេះ​ដែរ​ រឿង​អាក្រ ក់​បាន​រំលង​ផុត​ទៅមិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ស្រួល​បួល​ផង​ តារាចម្រៀង​រូប​នេះ​ក៏បានចេញ​បទថ្មី​មាន​ចំណង​ជើង​ថា​”ហេតុអ្វីអូនកុហក់ថាគ្មានសង្សារ​”​ ដែលបទ​នេះមាន​អត្ថន័យ​ស្រដៀង​នឹង​រឿង​រ៉ាវ​របស់​ខ្លួន​ រហូត​ធ្វើឲ្យ​មហាជនជាច្រេីន​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ ចំពោះខ្លឹមសារ​នៃ​បទ​ចម្រៀង​ ពិតជា​ចាក់ដោត​ខ្លាំង​តែម្តង​ ក្រោយ​ពីបាន​សណ្តាប់​រួចនោះ។

យ៉ាង​ណាមិញ​ បន្ទាប់​ពី​មានការ​ទន្ទឹម​រង់ចាំ​ពី​មហាជនជាច្រេីន​ ​ចំពោះ​ Full MV បទ​ ហេតុអ្វីកុហក់ថាគ្មានសង្សារ?​ អស់រយៈពេល​២០ថ្ងៃ​មកនេះ​ ពេលនេះ​បាន​លេចចេញជាផ្លូវការហេីយ។ ចង់ដឹងថា​សា ច់​រឿង​បែបណា​ កំសត់​ និងមានភាព​​ត្អូញត្អែរ​យ៉ាង​ណានោះ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ដូច​តទៅ​។

Related posts

Leave a Comment