សុគន្ធ និសា! មិនបានយកស្វាមីទៅកូរ៉េជាមួយមែន តែ សុគន្ធ និសា បានធ្វើរឿងមួយឡើងស្វីត..

អ្នកនាង សុគន្ធ និសា ជាតារាចម្រៀងងប្រចាំផលិតកម្មរស្មីហង្សមាស បានទៅប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើការសម្តែងនៅក្នុងកម្មវិធីប្រគំតន្ត្រីជូនដល់បងប្អូនប្រជាជនខ្មែររស់នៅទីនោះទស្សនាកម្សាន្ត។ ក្រៅពីធ្វើការងារប្រគំតន្ត្រី គេសង្កេតឃើញថា តារាស្រីរូបនេះ ក៏បានចំណាយពេលធ្វើដំណើរកម្សាន្តលំហែកាយ ទៅទីកន្លែងស្អាតៗនៅទីនោះជាច្រើនកន្លែងផងដែរ។

ដោយឡែកការមកប្រទេសកូរ៉េលើកនេះ អ្នកនាង សុគន្ធ និសា មិនបាននាំស្វាមីរបស់ខ្លួន មកជាមួយនោះទេ ក៏ប៉ុន្តែមហាជនបានឃើញនាងធ្វើរឿងមួយដ៏ស្វីត មែនទែន ដាក់ស្វាមីរបស់ខ្លួន ដោយរូបនាង បានទៅកន្លែងចាក់សោរគូស្នេហ៍ ហើយសរសេរឈ្មោះនាងនិងស្វាមី កឹបភ្ជាប់គ្នា ដែលមើលទៅពិតជាផ្អែមល្ហែម គួរឲ្យច្រណែនតែម្តង។

Related posts

Leave a Comment