នៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហោះរូបភាព និង សារ ដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងហ្វេសប៊ុករបស់លោក ដោយបញ្ជាក់ប្រាប់ឲ្យដឹងថា៖
“វេលាម៉ោង១១ព្រឹកថ្ងៃព្រហស្បតិ៍ទី ២៣ ខែមករា ឆ្នាំ ២០២០ យកផ្លែក្រូចមួយកន្ត្រក មកថ្វាយបង្គំដឹងគុណខ្ញុំ ដែលបានជួយប្តី អោយបានរួចផុតពីទុក្ខទោសកន្លងមក តែអនិច្ចាពេលបានរួចផុតពីទុក្ខទោស គេបានទៅរស់នៅជាមួយស្រីក្មេង ទុកអោយរូបខ្ញុំ និងកូនៗ រស់នៅកំព្រីកំព្រារដូចកូនកំប្រុកព្រៃអីចឹង តែមិនអីទេទុកដូចជាកម្មរបស់ខ្ញុំទៅចុះ ។”៕