នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២០ នេះ គេប្រទះឃើញក្នុងហ្វេសប៊ុក Bou Vattna បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ និងទាក់ទាញជាច្រើនសន្លឹកនៃទិដ្ឋភាពដ៏ស្រស់ស្អាត ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ដែលត្រូវបានគេរៀបចំឲ្យមានរបៀបរៀបរយ ស្ទើរតែ១០០ភាគរយ។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមថា៖
“ប្រសាសន៏ឯកឧត្តមអភិបាលខេត្ត : “រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ មានរបៀបរៀបរយស្ទើរតែ ១០០ភាគរយហើយ ហេតុដូច្នេះក្នុងឱកាសនៃពិធីបុណ្យប្រពៃណីចិនខាងមុខនេះ សូមបងប្អូនអញ្ញើញមកកំសាន្តដោយក្តីរីករាយ តែសូមជួយរក្សាអនាម័យបរិស្ថានឲ្យបានស្អាត កុំឲ្យមានសំរាមលើឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់យើង” សូមអរគុណ ។ រួមគ្នាដើម្បីព្រះសីហនុ ព្រះសីហនុដើម្បីទាំងអស់គ្នា”។
ចំណែកម្សិលមិញនេះ បើយោងតាមរយៈហ្វេសប៊ុកផេកឈ្មោះ “ស៊រ” ក៏បានប្រាប់ឲ្យដឹងផងដែរថា៖ “ឆ្នេរអូរឈើទាល២ ( អតីតឆ្នេរអារីស្តុន ) និងឆ្នេរអូរត្រេះ នឹងត្រូវបានរៀបចំជាឆ្នេរ សមុទ្រសាធារណៈ និងជាសម្បត្តិរួម របស់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិអាចមកកំសាន្តដោយសេរី ។ ឆ្នេរស្អាត អនាម័យបរិស្ថានល្អ មានផាសុខភាព សូមចូលរួមរក្សាអនាម័យទាំងអស់គ្នា។”៕