អាសូរខ្លាំងណាស់! លោកតាម្នាក់ ដើរមិនសូវបាន បានតែរំកិលខ្លួនតាមផ្លូវ ដើម្បីរើសកំប៉ុង គ្រាន់ចិញ្ចឹមជីវិត…មានវិដេអូ

ជីវិតរបស់មនុស្សយើងម្នាក់ៗ ដែលកើតមកលើផែនដីនេះ មានទាំងការលំបាក និង រីករាយ។ ដោយឡែក ជីវិតលោកតាម្នាក់មានអាយុជាង៨០ឆ្នាំហើយ ហើយមានកូនចំនួន៥នាក់ តែម្នាក់ៗមិនអាចពឹងពាក់អ្វីបាននោះទេ។

បើយើងតាមគណនីហ្វេសប៊ុកមួយរបស់លោក Sola Khang បានបង្ហោះសារពីជីវិតដ៏កំសត់របស់លោកតា ដែលកំពុងរំកិលខ្លួនដើម្បីរើសអេតចាយ ដើម្បីចិញ្ចឹមជីវិតដោយខ្លួនឯង។ នៅក្នុងគណនីហ្វេសប៊ុករបស់លោក K01 បានបង្ហោះសារថា “ឪពុកយើង ឪពុកគេ សង្ឃឹមថាមានសប្បុរសជន បានមើលឃើញ គាត់ឈ្មោះលោកតាប៉ូ អាយុ86 មានកូន5នាក់ ពឹងមិនបាន ជួយស៊ែរម្នាក់មួយ”។

លោកតាកំសត់មានឈ្មោះថា ប៉ូ គាត់ធ្វើដំណើរជាមួយចាស់់មួយ ដើម្បីរើសអេតចាយ គ្រាន់តែចិញ្ចឹមជីវិត។ លោកតាកំសត់ រើសបានក្នុងមួយថ្ងៃបាន ២ពាន់ ទៅ៣ពាន់រៀល គ្រាន់តែចិញ្ចឹមជីវិត។ យ៉ាងណាមិញ ក្រោយពីបានឃើញលោកតាភ្លាម ធ្វើឲ្យមហាជនស្ទើរតែស្រក់ទឹកភ្នែក ទៅហើយ ព្រោះតែជីវិតគាត់ពិតជាកំសត់ខ្លាំងណាស់៕

Related posts

Leave a Comment