រូបភាពប៉ុន្មានសន្លឹកពី កញ្ញា តូតា និងអនាគតស្វាមី នៅទឹកដីអង្គរ ពិតជាស្រស់ស្អាតខ្លាំងណាស់ ក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ

អ្នកគាំទ្រជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែងស្រីវ័យក្មេង ដែលមានរូបសម្រស់ស្រស់សោភា គឺ កញ្ញា ម៉ាក សែនសូនីតា ហៅកញ្ញា តូតា នោះ តាមរយៈការសម្តែងរឿងល្បីៗជាច្រើនឲ្យផលិតកម្មធំៗ។ នៅពេលដ៏ល្បីខាងមុខនេះ តារារូបនេះ មានដំណឹងល្អហើយ ដោយនឹងចូលរោងការជាផ្លូវការហើយជាមួយ បុរសសង្ហាម្នាក់ នៅថ្ងៃទី ១៦ ខែមិនា ឆ្នាំ ២០២០។

ចំណែកនៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ម៉ាក សែនសូនីតា និងអនាគតស្វាមីបានទៅសុំសិទ្ធ ដើម្បីរៀបអាពាហ៍ពិពាហ៍នៅសង្កាត់តាក្តុល ហើយ។

រីឯនៅមុននេះបន្តិច តារាសម្តែងរូបនេះ បានបង្ហោះរូប Pre Wedding ជាច្រើនសន្លឹកទៀតហើយ ជាមួយអនាគតស្វាមី នៅទឹកដីអង្គរ មើលទៅពិតជាស្រស់ស្អាត គួរឲ្យគយគន់ខ្លាំងណាស់ រហូតធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកលួចសរសើរគ្រប់គ្នា។ តោះ កុំឲ្យខាតពេលយូរទៅរូបភាពខាងក្រោម៕

Related posts

Leave a Comment