រំភើបជំនួស! ក្នុងឪកាសចូលឆ្នាំចិននេះតារាចម្រៀង អែនជី ត្រូវស្វាមី Surprise កាដូរនាឡិកា​ដៃ​ដាំ​ពេជ្រ​ដែលមានតម្លៃរហូតដល់ទៅ

ភ្នំពេញ ៖ អ្នកនាង​ អេន ជី គឺជាតារាចម្រៀងដ៍មានឈ្មោះបោះសំលេងមួយរូបក្នុងប្រទេសកម្ពុជា ក៍ប៉ុន្តែរយះពេលចុងក្រោយនេះ តារា​ស្រី​រូប​នេះ​ហាក់បីដូចជាស្ងាត់ នៅក្នុងវិស័យសិល្បះ បន្ទាប់ពីបានរៀបការរួចមក។ ក៍ប៉ុន្តែជីវិតឯកជនរបស់អ្នកនាង អេន ជី គឺពិតជាធ្វើអោយទស្សនិកជន ហើយនិងអ្នកគាំទ្រមិនតិចនោះទេ​ ដែលលួច​ច្រណែន​នោះ។តារាចម្រៀង អេន ជី នៅពេលនេះគឺកំពុងតែមានសំណាងខ្លាំងណាស់ ក្នុងការរស់នៅ និងជីវិតគ្រួសាររបស់នាង ដែលមានសុភមង្គលមិនធម្មតា ជាមួយនឹងស្វាមី។ ដោយឡែកតារាចម្រៀងស្រីរូបនេះ ក៍បានបង្ហើបអំពី ជីវិតជាកូនប្រសារស្រី ដែលសំណាងជាងគេ ដោយមានម្តាយក្មេកចិត្តល្អ មានក្តីមេត្តា

និងស្រលាញ់នាងដូចជាកូនបង្កើតចឹង។យ៉ាង​ណាមិញ​ នៅ​មុនថ្ងៃ​ចូលឆ្នាំ​ចិន​នេះ​ ស្វាមីរបស់ តារាចម្រៀង​ស្រីរូបនេះ បានជូនអាំងប៉ាវជាកាដូដ៏មានតម្លៃ ដែលជានាឡិកាដៃពណ៌ក្រហម​ យ៉ាង​ស្រស់​ស្អាត​ ដាំពេជ្រភ្លឺចែងចាំង​ព្រៀកៗតែម្តង​។ ជាមួយនឹងកាដូ​នាឡិកា​ដៃ​ដាំ​ពេជ្រ​មួយនេះ​ ត្រូវបាន​គេដឹងថាមានតម្លៃរហូតដល់ទៅ ៧,០០០ដុល្លារឯណោះ។គួរបញ្ជាក់ផងថា នេះមិនមែនជាលើកទីមួយនោះឡើយ ដែល​អ្នកនាង​ អេន ជី ទទួលបានការ Surprise កាដូ ដែលមានតម្លៃនៅក្នុងថ្ងៃពិសេសៗបែបនេះ ពីសំណាក់ស្វាមីរបស់នាងនោះទេ។ ហើយយើងក៏មិនទាន់ដឹងដែរថា ជីវិតគូស្នេហ៏មួយគូនេះ ពេលណា ទើបសម្រេចចិត្ដយកកូនមកប្រលែងលេងនោះទេ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment