ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ទាក់ទងនឹង ក រ ណី វា យ ត ប់ គ្នាមួយ ដែលបាន ប ង្ក ឲ្យ ជន រង គ្រោះ ម្នាក់បាន ស្លា ប់ បាត់ ប ង់ ជី វិត ដែលហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៦និង៤០នាទី ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នេះ នៅចំណុចផ្លូវ១៨៧ ជាប់របងសាលា AIS សង្កាត់ទំនប់ទឹក រាជធានីភ្នំពេញ។
ជន ស ង្ស័ យ ឈ្មោះ នី លីស៊ាង ភេទប្រុស (ឃា ត់ខ្លួនបាន)ជនជាតិខ្មែរ ជាសិស្សសាលា Ais អន្ដរទ្វីបអាមេរិចកាំង ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។ ចំណែកឯ ជន រង គ្រោះ ឈ្មោះ សំ សន្ធិវង្ស ភេទប្រុស ជនជាតិខ្មែរ ជាសិស្សសាលាអន្តរទ្វីបអាមេរិចកាំង AIS ស្នាក់នៅផ្ទះលេខ៤៣០ ផ្លវ២៤BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជយ័។
ដំណេីររឿងមុនកេីតហេតុ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នេះ ជន រង គ្រោះ រួមជាមួយមិត្តភក្រ្ដ័បានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអាមេរិចកាំង ទៅជួបជាមួយ ជន ស ង្ស័ យ នៅផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានណាត់គ្នា វា យ គ្នាជាមួយ ជន ស ង្ស័ យ (មានទំនា ស់នឹងគ្នារឿងហៅអា) បន្ទាប់ពីជួបគ្នា ជន ស ង្ស័ យ ក៏បាន វា យ គ្នាតែម្ដង ខណៈនោះ ជន រង គ្រោះក៏បានដួ ល ជនសង្ស័យឃេីញដូចនេះក៏បានជិះម៉ូតូម៉ាក Today គេចខ្លួនតែម្ដង បន្ទាប់មក ជន រង គ្រោះ ត្រូវបានមិត្តភក្រ្ដ័បញ្ជូនទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ប៉ុន្ដែត្រូវបានគ្រូពេទ្យប្រាប់ថាបាន ស្លា ប់ បាត់ហេីយ។
ក្រោយពីកេីតមាន ក រ ណី ខាងលេីនេះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ បានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃា ត់ខ្លួនបាន ជន ដៃ ដល់ នៅផ្ទះ ជន ស ង្ស័ យ តែម្តង។ យ៉ាងណាមិញ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុក សុវណ្ណារិទ្ធ បានបង្គា ប់ឱ្យឃុំខ្លួនយុវសិស្ស នី លីស៊ាង អាយុ១៥ឆ្នាំ ជាសិស្សសាលាអន្តរទ្វីបអាមេរិកាំង AIS ដាក់ ពន្ធ នា គាររាជធានីភ្នំពេញ (PJ) ជាបណ្តោះអាសន្នហើយ ក រ ណី វា យ សិស្សសាលាដូចគ្នាបណ្តាលឱ្យ ស្លា ប់។
យុវសិស្សខាងលើនេះ ត្រូវបានលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានចោទប្រកាន់ពីបទ ហិ ង្សា ដោយចេតនាមានស្ថានទម្ងន់ទោ ស បណ្តាលឱ្យ ម រ ណ ភាព ជន រង គ្រោះ តាមបញ្ញត្តិមាត្រា២២៤ នៃក្រមព្រហ្ម ទណ្ឌ។ នេះបេីយោងតាមរយៈអង្គភាពសារព័ត៌មាន Fresh News ដែលបានធ្វើការចុះផ្សាយនៅថ្ងៃនេះ។