នឹកស្រណោះពេក ដល់ថ្នាក់ តារាសម្តែង ឡោម លក្ខិណា ពោលពាក្យគួរឲ្យស​ង្វេគថា “ឱប្តីសម្លាញ់ម្ចាស់ជីវិតអូន​ មិនអា​សូរកូន ដែលនៅក្មេងវ័យ​ អូនធ្លាប់បំពេរកូន និងលោកប្តី​ ឥឡូវប្រុសថ្លៃ ឃ្លាតចាកលោកា គ្មាន​ថ្ងៃ​ត្រឡប់​” (មានវីដេអូ)

មហាជនភាគច្រើន ពិតជាបានជ្រាបរួចមកហើយ ស្វាមី របស់ តារាសម្តែង និងជាតារាចម្រៀងស្រី ឡោម លក្ខិណា បានទទួលមរ​ណភាព កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ដោយគ្រោះថ្នា​​​ក់ច​រា​ចរណ៍។

លក្ខិណា ក៏ធ្លាប់បានរៀបរាប់ប្រាប់សារព័ត៌មាន ក្នុងស្រុកមួយ ទាំង​ទឹក​ភ្នែកថា៖ “ចង់និយាយថាវាភ្លាមៗពេក ខ្ញុំទទួលយកអត់បាន ព្រោះអីខ្ញុំអាណិតកូន កូនខ្ញុំនៅតូច ហើយប៉ាវាស្រឡាញ់កូនណាស់ ព្រលឹមឡើងអញ្ចឹងវាក្រោកមក វាទៅខ្វេះភ្នែកឪវាហើយ វាទៅញោះ ឲ្យឪវាភ្ញាក់ ហើយប្រឡែងគ្នាដូចជ្រូកពុលអញ្ចឹង ជាមួយកូន ខ្ញុំដឹងថាគាត់ទៅដឹងតែបិ​ទភ្នែ​កអត់ជិតហើយ ព្រោះគាត់នៅស្រ​ណោះកូនគាត់… “។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២០ តារាសម្តែងរូបនេះ នៅតែនឹកស្រ​ណោះស្វាមីខ្លាំងពេក រហូតដល់ថ្នាក់ពោលពាក្យគួរឲ្យសង្វេ​គថា៖ “ឱប្តីសម្លាញ់ម្ចាស់ជីវិតអូន​ មិនអាសូរកូន ដែលនៅក្មេងវ័យ​ អូនធ្លាប់បំពេរកូន និងលោកប្តី​ ឥឡូវប្រុសថ្លៃឃ្លាតចា​កលោកា គ្មាន​ថ្ងៃ​ត្រឡប់​”៕

Related posts

Leave a Comment