កុំចេះតែហ៊ាន កុំថាឡើយរោងស្នាក់នៅបណ្ដោះអាសន្ន ឬតូបលក់តូចធំ សូម្បីតែរីសតរបស់លោកប៉េងជាដែលនៅលើឆ្នេរអូរត្រេះក៏ត្រូវរុះរើចេញខ្ទេចដែរ

ព្រះសីហនុ ៖ បន្ទាប់ពីអជ្ញាធរខេត្ដ ព្រះសីហនុ ដែលមានឯកឧត្ដម គួច ចំរើន ជាអភិបាលខេត្ដ បានចេញសេចក្ដីជូនដំណឹង ទៅដល់ម្ចាស់តូប នៅឆ្នេរអូរត្រេះ អស់ជាច្រើនលើកច្រើនសាររួចមក កាលពីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ អជ្ញាធរដែនដី បានសម្រេចចុះទៅរុះរើតូបទាំងអស់នោះហើយ ដើម្បីយកឆ្នេរ មកធ្វើជាប្រយោជន៏សាធារណៈវិញ។ដោយឡែក នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះវិញ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក “ប្រជាជន ខេត្ដព្រះសីហនុ” បានចេញសេចក្ដីលម្អិត ចំពោះការរៀបចំឆ្នេរសមុទ្រ ដោយយកមកធ្វើជាសម្បត្ដិសាធារណៈវិញ ដែលនៅក្នុងនោះ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖“មិនមែនតែរោងស្នាក់នៅ បណ្តោះអាសន្ន និងតូបលក់ដូរមិន រៀបរយរបស់ប្រជាជននៅ លើឆ្នេរអូរត្រេះ ទេដែលត្រូវបាន រុះរើចេញ

សូម្បីតែសំណង់រីសតឬផ្ទះសំណាក់របស់លោកប៉េងជានៅលើឆ្នេរនេះជាប់នឹងអូរត្រជាក់ចិត្តក៏ត្រូវបានគេរុះរើចេញអស់តាមការកំណត់របស់រដ្ឋបាលខេត្តព្រះសីហនុដែរ។ នេះបើតាមការឱ្យដំណឹងមកពីរដ្ឋបាលក្រុងព្រះសីហនុនៅ ថ្ងៃទី២១ ខែមករា។ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងនៅថ្ងៃ ​ទី២០ខែមករាឆ្នាំ ២០២០ថារោងនិងតូបលក់ដូរមិនរៀបរយនៅលើឆ្នេរអូរត្រេះត្រូវ​បានរុះរើចេញអស់ ហើយ តែអ្វីដែលនៅសល់គឺកាកសំណល់ បន្ទប់ទឹកជាង១០០អណ្តូង ដែលគេបានជីក នៅលើឆ្នេរខ្សាច់និងសំរាមរាប់សិមរថយន្តត្រូវ​បូម ជីកកាយនិងដឹកចេញ មុនធ្វើការឈូសសម្អាតឆ្នេរនេះឱ្យស្អាតឡើងវិញ។ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថាឆ្នេរដែល យើងឱ្យអ្នកស្នាក់នៅបណ្តោះអាសន្ន និងលក់​ដូរមិនរៀបរយចាកចេញអស់ហើយ មានប្រវែង ៣,៥០០ម៉ែត្រ ត្រូវរៀបចំឱ្យមានបន្ទប់ទឹកសា​

ធារណៈសម្រាប់បម្រើប្រជាពល​រដ្ឋពីតាមបណ្តាខេត្តនានាមក លេងកម្សាន្ត។ ឆ្នេរនេះ​មិនឱ្យមានសង់រោងសម្រាប់លក់ដូរទេគឺរក្សាទុកឱ្យនៅជាលំហ មើលពីផ្លូវដែលកំពុងសាង​សង់ទៅគឺឃើញឆ្នេរសមុទ្រស្អាត។ ប្រជាពលរដ្ឋមកលេងៃទីនេះ អាចក្រាលកន្ទេលឬ​បោះតង់ ដោយគ្មានបង់ថ្លៃទឍិតាំងដូចពីមុនទៀតឡើយ តែបងប្អូនត្រូវចូលរួមសម្អាតបរិ​ស្ថានឱ្យបានសឍ្អាតនៅ​មុនពេលចាកចេញទៅវិញ។ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុកាលពីមុន ភាគច្រើន គឺកាន់​កាប់ដោយអ្នកលក់ដូរ នៅលើឆ្នេរទាំងនោះ អ្នកមកលេងឆ្នេរបើ មិនទិញទំនិញនៅ​កន្លែងណាមួយដែលគេ លក់លើឆ្នេរនោះទេ គឺគ្មានកន្លែងអង្គុយ បើ ចង់អង្គុយត្រូវ​​ជួលតូបឬគ្រែពីអ្នកលក់ដូរទាំង នោះ។ កន្លែងអង្គុយត្រូវបានឡើងថ្លៃនៅថ្ងៃ បុណ្យ​មានភ្ញៀវច្រើន និង ពេលខ្លះគេមិនជួលឱ្យទៀតផង បើមិនទិញម្ហូបអាហារកន្លែង​គេនោះ។ ទំនាស់ថ្លៃតូបនិងប្ហូមអាហាតែងកើតមានជារឿយៗនៅតាមបណ្តាឆ្នេរ​ទាំងនោះពេលមានភ្ញៀវច្រើនមកលេងសមុទ្រ។

នេះនៅមិនទាន់និយាយដល់​ការ​ខូចបរិស្ថានតំបន់ឆ្នេរ ដោយសារការ​លក់ ដូរនិងការស្នាក់នៅអចិន្ត្រៃយ៍​លើ​តំបន់​តាមឆ្នេរនោះផង។ផ្តើមចេញពីបញ្ហាបែបនេះហើយ ដែលនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុក៏​ដូច​ជាគណៈ កម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា មិនអនុ​ញ្ញា​ត្តឱ្យមានការសាង សង់រោងលក់ដូរនិងស្នាក់នៅលើតំបន់ឆ្នេរនោះ។ ឯកឧត្តម គួច ចំរើន រំពឹងថាមួយខែទៀត ពលរដ្ឋមកលេង​ក្រុង​ព្រះសីហនុកាន់តែ មានភាពងាយស្រួលហើយ ដល់ពេលនោះមានផ្លូវងាយស្រួល​ធ្វើដំ​ណើរមកដល់តាមឆ្នេរនិង​មានឆ្នេរលេងកម្សាន្តស្រឡះភ្នែក អាចមើលបាន​ក្នុង​ពេលចូលឆ្នាំខ្មែរខាង​មុខ​នេះ។ ពេលនេះក្រុងព្រះសីហនុកំពុងរៀបចំឆ្នេរប្រវែង៧គីឡូម៉ែត្រទុកជាឆ្នេរសាធារណៈសម្រាប់មហាជនមកលេងកម្សាន្ត”។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment