មិនធម្មតា! ផ្ទុះការចាប់អារម្មណ៍ពីមហាជន ក្រោយឃើញ សុខ ពិសី ស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ, ពិតជាស្រស់ស្អាតណាស់ (មានវីដេអូ)

កញ្ញា សុខ ពិសី ជាតារាចម្រៀងដ៏ស្រស់ស្អាត ល្បី ថែមទាំងមានប្រជាប្រិយខ្លាំងមួយរូប ប្រចាំផលិតកម្ម សាន់ដេ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រទូទៅមកទល់ពេលនេះ។

បទជាច្រើនរបស់តារារូបស្រស់ម្នាក់នេះ នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ មិនចេះធុញទ្រាន់ និងជិនណាយ មកទល់ពេលនេះ ដែលមានដូចជាបទ ” នឹកតែមិនអាចជួប”, “នឹកបងស្ទើរដាច់ខ្យល់”, “ចង់ទៅកន្លែងមួយដែលគ្មានមនុស្សនៅ”, “ហេតុអី្វយកអូនលេងសើច”, “ដើរចេញដេីម្បីសេរីភាពបង” ព្រមទាំងនៅមានបទពីរោះៗជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ Maha Virak Make Up បានបង្ហោះរូបភាពរបស់តារានេះជាច្រើនសន្លឹក ក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាត សមជានារីខ្មែរ ពិតៗ ដល់ថ្នាក់មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរថាពិតជាស្រស់ស្អាតខ្លាំងណស់។ តោះ កុំឲ្យខាតពេលទៅទស្សនារូបភាព និងវីដេអូទាំងអស់គ្នា៕

Related posts

Leave a Comment